• 2017-05-13 04:20:33
  • ជីវិតតារា

កូន​ហុងដា ញៀន​ថ្នាំ​និង​ងុប​នឹង​ស្រី​ទើប​សម្លាប់​ម្តាយ​ចុង​យក​គ្រឿងអលង្ការ

  • 2017-05-13 04:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ករណី​ប្លន់​ពិតប្រាកដ​មែន ដោយ​សារ​ឃាតក​ញៀន​ថ្នាំ​ និង​ឈ្លក់​វង្វេង​នឹង​ស្រី​ហើយ​អត់​លុយ​ក៏​រឹត​ក​សម្លាប់​យក​គ្រឿង​អលង្កា​​លក់​យក​លុយ​ដើម្បី​បំពេញ​តម្រេក​របស់​ខ្លួន​។ ​បើ​តាម​លោក​អេង​ហ៊ី អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា កូន​​ប្រុស​នាយ​ហុងដា ដែល​ជា​ជនសង្ស័យ​បាន សារ​ភាព​ថា​ខ្លួន​ញៀន​ថ្នាំ​អត់​លុយ​ទិញ​ជក់ ទើប​សម្លាប់​ម្តាយ​ក្រោយ​ប្លន់​យក​គ្រឿង​អលង្កា​និង​លុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​។​

​លោក​អេង ហ៊ី បាន​បន្ត​ថា បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ករណី​កូនប្រុស​នាយ​ហុងដា ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ប្រពន្ធក្រោយ​របស់​ឳ​ពុក​ខ្លួន​(​នាយ​ហុងដា​) ហើយ​គេច​ខ្លួនបាត់​។ ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយ​ចង្វារ​នៃ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​បាន​ហើយ ក្រោយពេល​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ជាបឋម គួរ​ឲ្យ​ស្លុតចិត្ត​និង​ភ្ញាក់ផ្អើល​ថា មូលហេតុ ព្រោះតែ​ខ្លួន​ញៀន​ថ្នាំ​អត់​លុយ​ទិញ​ជក់ ទើប​សម្លាប់​ម្តាយ​ក្រោយ ប្លន់​យក​គ្រឿង​អលង្ការ​និង​លុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​។

​បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ​អឿន សុខ​ខេង នេះ​មិន​មែន​ជា​រឿង​ឃាតកម្ម​ដោយ​គំនុំ​ទេ គឺ​ជា​ការ​សម្លាប់​ប្លន់​យ​គ្រឿង​អលង្ការ​​លុយ មាសប្រាក់ និង​ម៉ូតូ ដើម្បី​លក់​យក​ទៅ​ទិញ​ថ្នាំញៀន​ប្រើប្រាស់ ។

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ពីរ​នាក់ គឺ​កូនប្រុស​នាយ​ហុងដា និង​ស្រី​ស្នេហ៍ នៅផ្ទះ​គ្មាន​លេខ ក្រោយ​វិហារ​ចាម ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​របស់​ជនសង្ស័យ​អឿន សុខ​ខេង​និង​ស្រី​ស្នេហ៍​ដែលជា​អ្នកសមគំនិត ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

ប្រភព៖ rasmeinews.com

មតិយោបល់