
- អង្គារ, 16 ឧសភា 2017 07:12
- ជីវិតតារា
ដេនី ក្វាន់ ស្នើក្រសួងបន្ថយការពិន័យ
- អង្គារ, 16 ឧសភា 2017 07:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដេនី ក្វាន់ ស្នើក្រសួងបន្ថយការពិន័យ
ចន្លោះមិនឃើញ
ក្នុងវីដេអូជួបសំណេះសំណាលជាមួយក្រុមការងារ "សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម" ដេនី ក្វាន់ បានលើកឡើងថា រូបនាងចង់ស្នើសុំឲ្យក្រសួងសម្រាលពិន័យដែលផ្អាកការងារសិល្បៈនាងរយៈពេល១២ខែ។
ដេនី និយាយថានាងរីករាយនឹងទទួលយកនូវចំណាត់ការរបស់ក្រសួងលើកនេះ តែចង់សុំឲ្យសម្រាលការដាក់ពិន័យបន្តិច។ “មិនមែនឲ្យលើកលែងតែម្ដងទេ ចង់សុំឲ្យគាត់បន្ថយការពិន័យឲ្យនៅតិចជាងនេះ ព្រោះអីខ្ញុំស្រលាញ់ការងារសិល្បៈ ហើយខ្ញុំទទួលស្គាល់កំហុសហើយ" ។ នាង ថ្លែង។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រីរូបសន្យាថាមិនមានលើកក្រោយទៀតទេ ចំពោះករណីសិចស៊ីហួសកម្រិតនេះ ហើយនាងបានលុបរាល់រូបថតសិចស៊ីរបស់នាងពីក្នុង Facebook អស់ហើយ។