• 2017-05-16 10:59:26
  • ជីវិតតារា

កូន​ប្រុស​នាយ ​ហុង​ដា​ ប្រឈម​នឹង​ជាប់​ទោស​អស់​មួយ​ជីវិត

  • 2017-05-16 10:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​នេះ ជន​សង្ស័យ​ អឿន​ សុខខេន និង​គូកន​ត្រូវ​បាន​ចូល​​ខ្លួន​សាក​សួរ​នៅ​សាលា​ដំបូង​ ដែល​លទ្ធ​ផល​គឺ​ជនសង្ស័យ​រូប​នេះ​ត្រូវ​ជាប់​ចោទ​ពី​បទ"​ឃាតកម្ម​គិត​ទុកជា​មុន"។

​ផ្អែក​តាម​មាត្រា​​២០០​ នៃ​ក្រមព្រហ្មទណ្ឌ​ របស់​ព្រះ​រាជអាជ្ញា ករណី​បទ​ល្មើស "​​ឃាតកម្ម​ដែល​គិត​ទុក​ជា​មុន​" របស់​កូន​ប្រុស​នាយ​ហុង​ដា​ទៅ​លើ​ម្ដាយ​ចុង​នេះ ​កំណត់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នា​គារ​​អស់​មួយ​​ជីវិត ។

មក​ដល់​ពេល​នេះ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ "ម១" និង គូស្នេហ៍​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល "ម២" ដែល​នាង​ជាប់​ទោស​ពី​បទ "សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន"៕

អត្ថបទ៖ សុខណា

មតិយោបល់