- 2017-05-25 06:01:54
- ភាពយន្ត
ភិន សុដាលីល លេចមុខក្នុងរឿងថ្មីជាមួយកូនកាត់រុស្ស៊ី
- 2017-05-25 06:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភិន សុដាលីល លេចមុខក្នុងរឿងថ្មីជាមួយកូនកាត់រុស្ស៊ី
ចន្លោះមិនឃើញ
ព្រឹកមិញនេះផលិតកម្មមហាហង្សបានធ្វើពិធីក្រុងពាលីខ្សែភាពយន្តខ្នាតធំរឿង "ណូលី ណូឡា " នៅគេហដ្ឋានលោក អ៊ិន សុភិន ស្ថិតនៅភ្នំពេញថ្មី។ រឿងនេះដែរ ភិន សុដាលីស ចាប់ដៃគូសម្ដែងតួឯកជាមួយ សួន រ៉ានីរ៉ាស៊ីនី ជាកូនកាត់ខ្មែររុស្ស៊ី។
ភិន សុដាលីស បានលើកឡើងថា នេះជាលើកទី១ដែលនាង និង សួន រ៉ានីរ៉ាស៊ីនី ជាកូនកាត់ខ្មែររុស្ស៊ីបានចាប់ដៃគូសម្ដែងជាមួយគ្នាក្នុងរឿង "ណូលីណូឡា" ជាខ្សែភាពយន្តខ្នាតធំ បែបកំប្លែងកាច់កុងឌឺដងជាមួយតួឯកប្រុស។ " ក្នុងរឿងនេះខ្ញុំប៉ះជាមួយ ស៊ីនី លើកដំបូងខ្ញុំមានអារម្មណ៍ថាប្លែកព្រោះខ្ញុំសម្ដែងជាតួអង្គម្នាក់ដែលចរិតលក្ខណៈ និងការតុបតែងខ្លួនដូចមនុស្សប្រុស"។ ដាលីស និយាយ។
ដោយឡែក លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានមានប្រសាសន៍ថា រឿង "ណូលីណូឡា" នេះគឺជាឈ្មោះរបស់បងប្អូនភ្លោះស្រីមួយគូ ត្រូវបានឪពុកម្ដាយចាប់បំបែកអ្នកទាំងពីរដោយម្នាក់ទៅរស់នៅជាមួយឪពុកម្នាក់ទៀតទៅរស់នៅជាមួយម្ដាយ។
អគ្គនាយកផលិតកម្មមហាហង្សរូបនេះបញ្ជាក់ថា៖ "រឿង "ណូលីណូឡា" នេះមានការអប់រំច្រើនពីរបៀបរបបស្លៀកពាក់និងការសំពះរបស់នារីខ្មែរ និងមានឈុតឆាកកំប្លែង៨០ភាគរយ រឿងនេះយើងចំណាយដើមទុនក្នុងការផលិតប្រហែល៦ម៉ឺនដុល្លារ នឹងត្រូវចេញថតនៅចុងខែ៥នេះហើយ"។
រឿង "ណូលីណូឡា" នេះចូលរួមសម្ដែងពីតារាសម្ដែង និងកំប្លែងប្រុសស្រីជាច្រើនរួមមាន៖ ភិន សុដាលីស សួន រ៉ានីរ៉ាស៊ីនី ភឹម តារាវិបុល ឌុច លីដា អូន ឧស្សាហ៍ ចាន់ តារាទី ខ្ញុង ពែកមី និងតារាសម្ដែងប្រុសស្រីជាច្រើនរូប៕
ចុចអាន៖ ជុំវិញរឿងរ៉ាវ ភិន សុដាលីស
ចុចអាន៖ជុំវិញតារាជាតិ
ចុចអាន៖ផន ស្រីខួច មានផលិតកម្មច្រើនទាក់ទងថតរឿងព្រោះហេតុផល១