រឿងថ្មី សុខ សោម៉ាវត្តី ដើរតួឡឺកឺទៀត ដឹងរឿងអីអត់?
សុខ សោម៉ាវត្តី ដែលក្ដោបចំណែកទីផ្សារសម្ដែងភាពយន្តជាច្រើនរឿងនាដើមឆ្នាំ ២០១៦នេះ បានចូលរួមសម្ដែងជាតួអង្គក្រមិចក្រមើមជាថ្មីទៀត ក្រោយទទួលបានការគាំទ្រលើការសម្ដែងតួអង្គចរិតបែបនេះបន្តបន្ទាប់។
រឿងថ្មីនេះ មានចំណងជើងថា "អ្នកនាងម្ចាស់ឡឺកឺ" របស់ផលិតកម្មមហាហង្ស។ តាមតំណាងផលិតកម្ម កញ្ញា សោភ័ណ្ឌ បានឲ្យដឹងថា សុខ សោម៉ាវត្តី មានទេពកោសល្យ មានទម្រង់មុខ Cute Cute សមនឹងការសម្ដែងជាតួអង្គក្រមិចក្រមើមមើលទៅគួរឲ្យស្រលាញ់ ទើបផលិតកម្មសម្រេចជ្រើសនាងជាតួអង្គសម្ដែងក្នុងរឿង "អ្នកនាងម្ចាស់ឡឺកឺ" នេះ។
ក្រោយបញ្ចប់ការថត និងកាត់តកែសម្រួលបច្ចេកទេសផ្សេងៗ ខ្សែភាពយន្តខ្នាតធំមួយនេះ ត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី១៩ ឧសភា ២០១៦ ខាងមុខនេះហើយ នៅរោងភាពយន្តទំនើបៗនៅរាជធានី និងបណ្ដាខេត្តដូចជា កំពង់ចាម និងសៀមរាប។
តែឥឡូវមុនដល់ពេលនោះ ទស្សនា Trailer មុនសិនថា សុខ សោម៉ាវត្តី គួរឲ្យស្រឡាញ់ប៉ុណ្ណា!!!
https://youtu.be/1PbEaKKP6Ds