• 2017-05-26 07:16:47
  • ជីវិតតារា

ឈីន​ រតនៈ​ តក់ស្លុត​ខ្លាំង​ពេល​ដឹង​ថា​​ម្ដាយ​មាន​ជំងឺ​​២​ប្រ​ភេទ​បន្ថែម​លើ​ជំងឺ​រ៉ាំ​រៃ​​

  • 2017-05-26 07:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈីន រតនៈ​ បាន​ប្រាប់​ Sabay ថា​​ នាង​ពិត​ជា​តក់​ស្លុត​​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​​ដឹង​ថា​អ្នក​មាន​គុណ​របស់​ខ្លួន​មាន​ជំងឺ​២​ ប្រភេទ​ទៀត​​បន្ថែម​ពី​លើ​ជំងឺ​រ៉ាំ​រៃ​កំពុង​តែ​​​ព្យាបាល​​​។

កន្លង​មក​​​​អ្នក​ម្ដាយ​របស់​ ឈីន រតនៈ​ មាន​​ជំងឺ​លើស​ឈាម​ និង​ ​ទឹក​នោម​ផ្អែម​ ដែល​ជា​​ប្រភេទ​ជំងឺ​រ៉ាំ​រៃ​​ត្រូវ​ប្រើ​ពេល​វេលា​ព្យាបាល​រាប់​ខែ​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​នឹក​ស្មាន​មិន​ដល់​នោះ​​ ថ្មី​ៗ​នេះ​​ស្រាប់​តែ​​លេច​ចេញ​នៅ​ជំងឺ​​ពោះ​វៀន​ដុះ​ខ្នែង​ និង​គ្រោះ​ក្នុង​ថង់​ប្រមាត់​លើ​អ្នក​មាន​គុណ​​របស់​ខ្លួន​ថែម​ទៀត​។​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ ឈីន រតនៈ​។

ឈីន រតនៈ​ បន្ថែម​ថា៖ “ចាស​បង​​ជំងឺ​​ពោះ​វៀន​ដុះ​ខ្នែង​របស់​ម៉ាក់​ខ្ញុំ​​​​គ្រូពេទ្យ​បាន​ធ្វើ​ការ​វះ​កាត់​រួច​ហើយ​ ប៉ុន្តែ​មាន​លក្ខណៈ​ធ្ងន់​ធ្ញរ​​ដោយ​សារ​តែ​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អញ្ចឹង​​ទៅ​​ពេល​វះ​កាត់​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ពេល​នេះ​សុខ​ភាព​របស់​ម៉ាក់​ ខ្ញុំ​គាត់​ខ្សោយ​ខ្លាំង​ណាស់​​​"។

​ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​ហើយ​មក​ដល់​ពេល​នេះ​អ្នក​មាន​គុណ​​របស់​នាង​មិន​ទាន់​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅឡើយ​ ព្រោះ​នៅ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​បន្ត​ទៀត​។​ ចំណែក​ឯ​ថវិកា​ក្នុង​ការ​ព្យាបាល​ម្ដាយ​ពេល​នេះ​គឺ​មាន​បង​ប្អូន​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ខ្លះ​តែ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ប្រហែល​មាន​តែ​នាង​ម្នាក់​ឯង​ទេ​ដែល​ចេញ​ថ្លៃ​​មើល​ថែ​​ជំងឺ​ម្ដាយ​។ ម្ចាស់​បទ​ "​សុំ​ថែម​ម៉ោង​" លើក​ឡើង​ដូច្នេះ​។

នាង​បញ្ជាក់​ថា​៖ " តែ​នាង​ខ្ញុំ​ នឹង​ខិត​ខំ​ប្រែង​ប្រែង​មើល​ថែ​​ម៉ាក់​ ពេល​នេះ​ខ្ញុំ​ពិត​ជា​អាណិត​គាត់​ខ្លាំង​ណាស់​អត់​ដឹង​ថា​គាត់​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណោះ​ទេ។ខ្ញុំ​យក​គាត់​មក​ព្យាបាល​នៅ​ពេទ្យ​រុស្ស៊ី​បង​"៕

ព័ត៌មាន​ទាក់​ទង​ ឈីន រតនៈ

រឿង​រ៉ាវ​ទាក់​ទង​ភាពយន្ត​២០១៧​

ចុងក្រោយ តារា​កំប្លែង​​ហ៊្វុយសូ សម្រេច​ចិត្ត​លក់​ផ្ទះ​ព្យាបាល​ជំងឺ​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី