• 2017-05-27 07:38:48
  • ជីវិតតារា

ជីជី មិន​បារម្ភ​ប្រជាប្រិយ​ភាព​ដាំក្បាល​ចុះ ​បើទោះ​ខ្សត់​ទីផ្សារ​កុន (មានវីដេអូ)

  • 2017-05-27 07:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា ឆាយ វីរៈយុទ្ធ មិន​ប្រកាន់​រឿង​អតីតកាល​ស្វាមី

ភរិយា​លោក ឆាយ វីរៈយុទ្ធ អ្នក​នាង សែ ចាន់ឌី ដែល​ជា​សហគ្រិន​ភាព​វ័យ​ក្មេង និង​ជា​កូន​ថៅកែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ប្រចាំ​ខេត្ត កំពង់​ចាម និយាយ​ថា​អ្នក​នាង មិន​ប្រកាន់​រឿង​អតីតកាល​របស់​ស្វាមី​នោះ​ទេ បើ​ទោះ​ជា​ធ្លាប់​មាន​បញ្ហា ឬ​មិន​មាន​បញ្ហា​អ្វី​ក៏​ដោយ។

អ្នក​នាង​បន្ត​ថា បើ​អ្នក​នាង​នៅ​តែ​ប្រកាន់​រឿង​អតីតកាល​នៅ អាពាហ៍ពិពាហ៍​របស់​ខ្លួន និង​ស្វាមី​មិន​អាច​កើត​ឡើង​ពេល​នេះ​បាន​ទេ។ ម្យ៉ាង​ការ​ស្រលាញ់ គឺ​ត្រូវ​ចេះ​យល់​ចិត្ត​ និង​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​គ្រួសារ​មាន​សុភមង្គល ហើយ​ការ​ជ្រើសរើស​ស្វាមី អ្នកនាង​អះអាង​ថា ពិត​ជា​មិន​ខុស​ឡើយ ព្រោះ​​លោក ឆាយ វីរៈយុទ្ធ​ ជា​មនុស្ស​ល្អ​។

ជីជី មិន​បារម្ភ​ប្រជាប្រិយ​ភាព​ដាំក្បាល​ចុះ ​បើទោះ​ខ្សត់​ទីផ្សារ​កុន

តារា​សម្ដែង និង​ជា​ពិធី​ការិនី​កញ្ញា​ ជីជី និយាយ​ថា​ កញ្ញា​មិន​បារម្ភ​ខ្លាច​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ធ្លាក់​ចុះ​​ទេ បើ​ទោះ​ជា​ឆ្នាំ​២០១៧​នេះ នាង​មិន​ទាន់​មាន​​ថត​ភាពយន្ត​ណា​មួយ​ លេច​ជា​រូបរាង​គួរ​ឱ្យ​កត់​សម្គាល់​យ៉ាងណា​ក្ដី។ កញ្ញា​បាន​បញ្ជាក់​ថា​ ហេតុ​ផល​នាំ​​ឱ្យ​ទីផ្សារ​ភាពយន្ត​របស់​ខ្លួន​ក្នុង​ឆ្នាំ​ថ្មី ​ធ្លាក់​ចុះ​ខ្លាំង​ ពី​មក​ពី​កត្តា​ជា​ច្រើន។

យ៉ាង​ណា​ក៏​ដោយ ​តារា​សម្ដែង​ស្រស់​ស្អាត ជីជី ​អះអាង​ថា​ ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​កញ្ញា​កំពុង​ជាប់​ថត​​ភាពយន្ត​ឱ្យ​ស្ថានីយ​ទូរទស្សន៍CTN ដែល​ត្រៀម​នឹង​ចាក់​ផ្សាយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ តាម​រយៈ​ការ​ត្រៀម​ចាក់​ផ្សាយ​រឿង​ភាគ​របស់​ខ្លួន ជីជី យល់​ថា​ ប្រជាប្រិយ​ភាព​របស់​ខ្លួន​ អាច​នឹង​ស្ទុះ​​ឡើង​វិញ។

សុខ ពិសី ទុក​រឿង​ស្នេហា​នៅ​មួយ​ឡែក

តារា​ចម្រៀង​ស្រី​ឈាន​មុខ​របស់​ផលិត​កម្មសាន់​ដេ ​កញ្ញា សុខ ពិសី មិន​សូវ​ចាប់​អារម្មណ៍​​ប៉ុន្មាន​ទេ ពេល​ឃើញ​​តារា​ចម្រៀង​​រួម​ទ្រនំ ​គឺ​លោក ឆាយ វីរៈ​យុទ្ធ ចូល​រោង​ការ​ កាល​ពី​ពេល​ថ្មីៗនេះ ដោយ​កញ្ញា​លើក​ឡើង​ថា ​ទុក​ពេល​យូរ​បន្តិច ​ក៏​មិន​ទាន់​យឺត​ពេល​ដែរ។

សុខ ពិសី បន្ត​ថា កញ្ញា​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​តារា​ចម្រៀង​រួម​ទ្រនំ​​រៀប​មង្គល​ការ។ យ៉ាង​ណា​កញ្ញា​អះអាង​ជីវិត​អាពាហ៍ពិពាហ៍​ គឺ​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច​ដើម្បី​មើល​ចិត្ត​ឱ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឱ្យ​​មាន វិប្បដិសារី​ទៅ​​​​ថ្ងៃ​​ក្រោយ។

  ចំពោះ​រឿង​រៀបមង្គលការ កញ្ញា​មិន​ទាន់​ចង់​គិតគូរ​ទេ ដោយចង់​គិត​រឿង​​សិល្បៈ និង​ស្វែង​រ​ស្ទិល​ថ្មី ប្លែក ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​វិញ​។ បុរស​សាមញ្ញ មាន ឬ​ក្រ​ មិន​ថ្វី និង​ចេះ​យល់​ចិត្ត​ អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​អ្វី​ដែល​កញ្ញា ប្រាថ្នា​ចង់​បាន ។

កញ្ញា សុខ ពិសី ទើប​ត្រឡប់​មក​ពី​សម្ដែង​នៅ​ប្រទេស​ជប៉ុន ដោយ​ទទួល​ជោគជ័យ​ជា​ខ្លាំង សូម្បី​ខ្លួន​​កញ្ញា​ផ្ទាល់ ស្ទើរ​មិន​នឹក​ស្មាន​មិន​ដល់។ តារា​ចម្រៀង​រូប​នេះ ​កំពុង​​រៀប​ចំ​ចម្រៀង​ថ្មី ស្ទិល​រាំ​ប្លែកៗ​ជា​ច្រើន​ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ទស្សនិកជន ដោយ​សុំ​ទុក​រឿង​ស្នេហា​នៅ​មួយ​ឡែក៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី