• 2017-05-27 02:06:50
  • ជីវិតតារា

លី ម៉ារីណា រំលេច​រូប​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្រួសារណាស់​យប់មិញនេះ

  • 2017-05-27 02:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​ចូល​សិល្បៈ​ជា​ថ្មី​វិញ​ ម្សិល​មិញ​នេះ អ្នក​នាង លី ម៉ារីណា បាន​ធ្វើ​​ពិធី​ខួប​​កំណើត​គម្រប់​៣៧ឆ្នាំ របស់​ខ្លួន ដោយ​បាន​រំលេច​រូបភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី និង​កូនយប់​មិញ។

ក្នុង​ពិធី​នេះ​ក្រៅ​កម្មវិធី​ខួប​កំណើត តារា​ស្រី​រូប​នេះ ប្រាប់​ថា ធ្វើ​ឡើង​ក្នុង​​ន័យ​មួយ​ទៀត គឺ​ដើម្បី​អបអរ​ការ​វិញ​ចូល​វិថី​សិល្បៈ​ជា​ថ្មី​វិញ។

ពិធី​ខាង​លើ លី ម៉ារីណា បាន​ធ្វើ​នៅ​ឯ​ភោជនីយដ្ឋាន​វីហ្វ្រែន​បឹង​ត្របែក ដោយ​ក្នុង​នោះ​នាង​បាន​អញ្ជើញ​សិល្បករ​សិល្បៈ​ការិនី​ល្បី​ជាង​៣០រូប។ លី ម៉រីណា ថ្លែង​ថា ជា​រឿង​រាល់​ឆ្នាំ​​ឲ្យ​តែ​ដល់​ថ្ងៃ​ខួប​នាង​តែ​ធ្វើ​ជា​និច្ច​មិន​ដែល​អាក់ខាន​ឡើយ ទោះ​តិច​ក្ដី​ច្រើន​ក្ដី ហើយ​ចំពោះ​ការ​ធ្វើ​ទ្រង់ទ្រាយ​ធំ​មាន​អ្នក​សិល្បៈ​ចូល​​រួម​មិន​សូវ​ជា​ញឹក​ញាប់​នោះ​ទេ។

បច្ចុប្បន្ន​លី ម៉ារីមា បាន​សម្រេច​ចិត្ត​ផ្អាក​ទៅ​រស់​នៅ​អាមេរិក​ជា​មួយ​ស្វាមី​មួយ​រយៈ បន្ទាប់​ពី​ទៅ​រស់​នៅ​ទី​នោះ​បាន​ចំនួន២ឆ្នាំ ដោយ​ទុក​ពេល​មក​ស្រុក​ខ្មែរ​មើល​ថែ​កូន​នៅ​ស្រុក​ខ្មែរ ព្រោះ​នៅ​សហរដ្ឋ​អាមេរិក​ខ្លួន​មិន​មាន​សាច់​ញាតិ​​ជួយ​មើល។ នាង​​ថ្លែង​ថា នាង​នឹង​ទៅ​រស់​នៅ​អាមេរិក​វិញ​នៅ​ពេល​ដែល​កូន​ប្រុស​របស់​នាង ដល់​វ័យ​ចូល​រៀន ខណៈ​ពេល​នេះ​កូន​ប្រុស​​ទើប​តែ​មាន​វ័យ​២ឆ្នាំ​ប៉ុណ្ណោះ។

ដោយសារតែ​​មក​នៅ​ស្រុក​ខ្មែរ មាន​ពេល​ច្រើន​គួបផ្សំ​មិន​ដាច់​ចិត្ត​ពី​សិល្បៈ ហើយ​មាន​ការ​សំណូមពរ​ពី​អ្នក​មិត្តភ័ក្ដិ​ក៏​ដូច​ជា​អ្នក​ដឹក​​នាំ​សម្ដែង​ផង លី ម៉ារីណា បាន​សម្រេច​ចិត្ត​ថត​ខ្សែភាពយន្ត​​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​បោះបង់​ជិត​១០ឆ្នាំ ។

លី ម៉ារីណា មិន​បាន​ទម្លាយ​ចំណង​ជើង​ឡើយ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា ជា​រឿង​បែប​បុរាណ ដោយ​ក្នុង​នោះ តារា​សម្ដែង​សុទ្ធតែ​ជា​តារា​​ជើង​ចាស់ ល្បី​ៗ​ចូល​រួម​ស្ដែង ហើយ​នាង និង លោក ទេព រិន​ដារ៉ូ ធ្វើ​ជា​តួ ឪពុក​ម្ដាយ​របស់​តួឯក។ រឿង​នេះ សម្រាប់​ចាក់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស។

ក្រៅ​ការ​សម្ដែង​ភាពយន្ត លី ម៉ារីណា បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ទើប​តែ​ទទួល​ធ្វើ​ជា​ពិធី​ការិនី​ឲ្យ​TV3 ក្នុង​កម្មវិធី ខ្សឹប​ដាក់​មីក្រូ​ដែរ។ បន្ថែម​ពី​លើ​នេះ នាង​គ្រោង​នឹង​ទទួល​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ថែម​​ទៀត​ផង៕

*Original Song ខ្មែរ​យើង​មួយ​នេះ​ឡូយ!

*ហៅ​ថា​ស្រី​ស្អាត ពិត​ជា​មិន​ខុស​មែន

*អត្ថបទ​ផ្សេង​ទៀតពី ស្នេហា​របស់​តារា​ៗ​យើង

អត្ថបទ៖ ស៊ុនហួត

មតិយោបល់