• 2017-06-01 05:25:38
  • ជីវិតតារា

នៅ​មិន​សុខ ជីជី ចេញ​ប្រតិកម្ម​ថា "ហួសហេតុ" រឿង​សហព័ន្ធ​ពិន័យតារា​បាល់​ទាត់​មួយ​រូប​​

  • 2017-06-01 05:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ពិធី​ការិនី ជីជី បាន​ចេញ​ប្រតិកម្ម​ថា "ហួសហេតុ" ក្រោយ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) បាន​ចេញ​សេចក្ដី​សម្រេច​ពិន័យ​កីឡាករ ទូច​ បញ្ចរ៉ុង ​មិន​ឲ្យ​ចូល​ទីលាន​ប្រកួត​ផ្លូវការ​ចំនួន ៨ ខែ​ និង​ប្រាក់​ចំនួន ១​លាន​រៀល​។

ការ​សម្រេច​របស់​សហព័ន្ធ ជុំ​វិញ​ករណី​កីឡាករ​ ទូច បញ្ចារុង ក្រោយ​ខ្សែ​ការពារ​ក្លឹប​បឹង​កេត រូប​នេះ​បាន​ប្រើ​ហិង្សា​យក​ក្បាល​ទៅ​បុក​អាជ្ញាកណ្ដាល​ ។ អាន៖ FFC ​ចេញ​លិខិត​ពិន័យ​​ ទូច បញ្ចរ៉ុង ​ជុំវិញ​ករណី​ប្រើ​ហិង្សា​​ដាក់​អាជ្ញាកណ្ដាល

បញ្ហា​នេះ​ហើយ ទើប​យប់​មិញ​នេះ ជីជី បាន​ប្រតិកម្ម ដោយ​នាង​បាន​ចែក​រំលែក​ព័ត៌មាន​ និង​ភ្ជាប់​ជា​មួយ​សារ​ដ៏​វែង​អន្លាយ​មួយ​ថា៖ "ដូចជា​ហួសហេតុ​ពេក​ហើយ​ព្យួរ​មិន​អោយ​ទាត់​រយៈ​ពេល​៨ខែ ​បើ​គិត​ពី​កំហុស​វា​អាច​ជា​កំហុស​តិច​តួច​ ​ព្រោះ​តែ​ស្រលាញ់​កីឡា​ និង​ស្រលាញ់​ក្រុម​របស់​ខ្លួន​ ចុះ​បើ​បក​ទៅ​គិត​វិញ​មុន​និង​មាន​ថ្ងៃ​នេះ​តើ​​គាត់​ខំ​ប្រឹង​ប្រែង​តស៊ូ​ហ្វឹកហាត់​យ៉ាងណា​ខ្លះ? មិន​ដែល​មាន​អ្នកណា​ចង់​បំផ្លាញ​ខ្លួន​ឯង​បែប​នេះ​ទេ ចំពោះ​ខ្ញុំគិត​ថាវា​ជា​កំហុស​អចេតនា​ច្រើន​​ជាង សង្ឃឹម​ថា​ នឹង​មាន​ដំណោះ​ស្រាយ​ដែល​ល្អ​ ​យើង​ជា​ខ្មែរ​ដូចគ្នា​ទេ វិស័យ​កីឡា​កំពុង​មាន​សន្ទុះ​ពី​ប្រជាពលរដ្ឋ​ខ្មែរ សុំ​កុំ​ជាន់​ពន្លិច​គាត់​បែប​ហ្នឹងអី"៕

ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា!

អត្ថបទ៖ សុខណា

មតិយោបល់