• 2017-06-01 07:51:27
  • ស្ទីលតារា

ម៉ាដូណា លែង​ប្រកាន់​ជំហរ​ទុក​សក់​វែង​ដូច​មុន

  • 2017-06-01 07:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្រមិចក្រមើម ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ម៉ាដូណា លែង​ប្រកាន់​ជំហរ​ទុក​សក់​វែង ដើម្បី​ប្រជាប្រិយភាព​ខ្លួន​ទៀត​ហើយ ក្រោយ​លោក​​​ចង់​ទទួល​បាន​ការងារ​សិល្បៈ​ចម្រុះ​។

ម៉ាដូណា ប្រាប់​ថា មូលហេតុ​ធ្វើ​ឱ្យ​លោក ប្រកាន់​គោល​ជំហរ​ទុក​សក់​វែង​កាល​ពី​មុន ដោយសារ​លោក​ជា​អ្នក​សម្ដែង Show ហើយ​ការ​ទុក​សក់​ទៀតសោត គឺ​ដើម្បី​ងាយ​ស្រួល ក្នុង​ការ​តុបតែង​ខ្លួន ឱ្យ​ត្រូវ​ទៅ​តាម​កម្មវិធី​នីមួយៗ។ យ៉ាងណា​បច្ចុប្បន្ន​នេះ ចិត្ត​របស់​​តារា​សម្ដែង​រូប​នេះ បាន​ផ្លាស់ប្ដូរ​១៨០​ដឺក្រេ ព្រោះ​លោក​ចង់​បាន​អាជីព​ ជា​អ្នក​តារ​ចម្រៀង និង​ពិធី​ករ។

បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់ ម៉ាដូណា បទ​ចម្រៀង​ថ្មី​មួយ នឹង​លេច​រូបរាង​ឡើង ប៉ុន្តែ​មិន​ច្បាស់​ថា​ចេញ​នៅ​ពេល​ណា​នោះ​ទេ។ បទ​នេះ នឹង​ឆ្លុះបញ្ចាំង​ពី​​​រឿង​​ពិត​ក្នុង​សង្គម​​កម្ពុជា ជីវិត​ពិត​របស់លោក​ម៉ាដូណា បង្ហាញ​ពី​អតីតកាល និង​បច្ចុប្បន្នភាព​របស់​មនុស្ស​ម្នាក់ ដែល​ផ្ដល់​តម្លៃ​អប់រំ កុំ​ឱ្យ​មនុស្ស​​វាយ​តម្លៃ​មនុស្ស តាម​តែ​សំបក​ក្រៅ​​។

​ជាង​១០​ឆ្នាំ​មុន ម៉ាដូណា ជា​អ្នក​សម្ដែង Show ប្លែកៗ​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​គ្រានោះក្រុម​របស់​លោក តែង​បង្ហាញ​មុខ​នៅ​ផ្សារ​រាត្រី​មាត់ទន្លេ រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​ពី​សំណាក់ប្រជាជន​ខ្មែរ៕

អត្ថបទ៖ ៣០ដេលី

មតិយោបល់