• 2017-06-03 10:08:11
  • ជីវិតតារា

David Beckham រង​ការ​​រិះ​គន់ ព្រោះ​បង្ហោះ​រូប​​ថើប​បបូរមាត់​កូន​ស្រី

  • 2017-06-03 10:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​អតីត​កីឡា​បាល់ទាត់​និង​ជា​​តារា​ម៉ូដែល David Beckham បាន​បង្ហោះ​រូបថត​ថើប​បបូរ​មាត់​កូន​ស្រី​អាយុ​៥ឆ្នាំ​ខ្លួន​ទៅ​លើ​បណ្ដាញ​សង្គម​ Instagram ដោយ​សង្ឃឹម​ថា​អ្នក​គាំទ្រ​ខ្លួន​នឹង​ពេញ​ចិត្ត​រូប​នេះ​ដែល​បង្ហាញ​ពី​អារម្មណ៍​ស្រលាញ់​ខ្លួន​ចំពោះ​កូន​ស្រី។

David Beckham និង​កូនស្រី Harper

ផ្ទុយ​ទៅ​វិញ តារា​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​និយាយ​ពី​រូប​ថត​នេះ​ថា ធ្វើ​បែប​ហ្នឹង​មិន​សម​ទាល់​តែ​សោះ និង​ ចម្លែក​ទៀត​ផង។

ប៉ុន្តែ​ក៏​មាន​ក្រុម​ឪពុក​ម្ដាយ​មួយ​ចំនួន​ក៏​បាន​និយាយ​តប​ត​ទៅ​កាន់​អ្នក​ទាំង​នោះ​ផង​ដែរ​ ដោយ​និយាយ​ថា​វា​មិន​ខុស​អ្វី​ទេ​សម្រាប់​ "ក្ដី​ស្រលាញ់​ច្រើន"​ នៅ​ក្នុង​ពិភព​លោក​នេះ។

ចំពោះ​ពាក្យ​ពេចន៍​ដែល​អ្នក​មិន​ចូល​ចិត្ត​បាន​បង្ហាញ​នៅ​កន្លែង​បញ្ចេញ​មតិ​នោះ គឺ​ថា​ឲ្យ​ Beckham ខ្លាំង​ៗ។ មាន​អ្នក​មិន​ពេញ​ចិត្ត​ម្នាក់​បាន​បញ្ចេញ​មតិ​ថា៖ "​ហេតុអ្វី​ចាំ​បាច់​ត្រូវ​ធ្វើ​បែប​នេះ? ពួក​យើង​មិន​ចង់​ឃើញ​វា​ទេ។" ម្នាក់​ទៀត​បាន​ថា៖ "បើ​និយាយ​ឲ្យ​ត្រង់​ថើប​កូនស្រី​ចំ​បបូរ​មាត់​អីចឹង​ មើល​ទៅ​ដូច​ជា​ចម្លែក​បន្តិច។"

David Beckham និង​កូនកូន
David Beckham និង​កូន​ប្រុស​ Brookly Beckham

ប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​បាន​ជួយ​និយាយ​តប​ត​ជួយ​តារា​រូប​នេះ​ផង​ដែរ ដោយ​និយាយ​ថា​គ្រាន់​តែ​ធ្វើ​ប៉ុណ្ណឹង​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ អ្នក​គាំទ្រ​ម្នាក់​បញ្ចេញ​មតិ​ថា៖ "រូប​ថត​នេះ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ណាស់​ ព្រោះ​បង្ហាញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​អ្នក​​និង​កូន​ស្រី​របស់​អ្នក"។ ម្នាក់​ទៀត​និយាយ​ថា៖ "កុំ​ខ្វល់​នឹង​ Haters ពួក​គេ​ល្ងង់​ណាស់ Harper គ្រាន់​តែ​ជា​ក្មេង​ស្រី​តូច​មួយ​មិន​មែន​ធំ​ឯ​ណា ហើយ​វា​មិន​មាន​អ្វី​ខុស​នោះ​ទេ។"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ David Beckham ហាក់​ដូច​ជា​មិន​ខ្វល់​នឹង​បញ្ហា​នេះ​ទេ​ដោយ​បន្សល់​រូប​នេះ​ទុក​នៅ​ Instagram ដដែល៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់