- 2017-06-06 01:33:12
- ជីវិតតារា
ប្រុសសង្ហា លឹម ជាឡាយ ទុក គៀត សុវណ្ណាឡាង ជាដៃគូល្អគ្មានអ្វីលើសពីនេះ
- 2017-06-06 01:33:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសសង្ហា លឹម ជាឡាយ ទុក គៀត សុវណ្ណាឡាង ជាដៃគូល្អគ្មានអ្វីលើសពីនេះ
ចន្លោះមិនឃើញ
ក្រោយទស្សនិកជន និងអ្នកគាំទ្រ បានជជីកសួរជាបន្តបន្ទាប់ ពីទំនាក់ទំនងស្នេហានឹងកញ្ញា គៀត សុវណ្ណាឡាង តារាសម្ដែងស្រស់សង្ហាលោក លឹម ជាឡាយ បានបដិសេធដោយលើកឡើងថា លោកទុកតារាសម្ដែងរូបនេះ ជាដៃគូល្អម្នាក់ ក្នុងចំណោមតារាស្រីនានាដែលលោកធ្លាប់ជួប ពោលគឺគ្មានអ្វីលើសពីនេះឡើយ។
តារាសម្ដែងកំពុងមានទីផ្សាររូបនេះបន្តថា ទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួន ប្រហែលជាយល់ច្រឡំច្រើន បន្ទាប់ពីលោកតែងផុសរូបភាពលើបណ្ដាញសង្គម Facebook ពីសកម្មភាពស្និទ្ធស្នាលនឹងគ្នា ក្រោយថតភាពយន្តនីមួយៗ។ លោកថាការធ្វើដូច្នេះ គឺគ្រាន់តែចង់ឱ្យទស្សនិកជនចាប់អារម្មណ៍ភាពយន្ត ដែលលោកសម្ដែងជាមួយកញ្ញា គៀត សុវណ្ណាឡាង ប៉ុណ្ណោះ។
នៅពេលសួរថា ប្រសិនបើអាចកើតមានជាស្នេហ៍ពិតប្រាកដ លោកហ៊ានទទួល និងបញ្ចេញជាសាធារណៈដែរ ឬយ៉ាងណា។ លោក លឹម ជាឡាយ ហាក់ស្ទាក់ស្ទើរ ដោយនិយាយថា រង់ចាំមើលពេលវេលាទៅថ្ងៃមុខ។ យ៉ាងណាក៏ដោយ តារាសម្ដែង ទើបលេចព័ត៌មានថា មានទាក់ទងស្នេហាលួចលាក់ជាមួយពីធីការិនី និងតារាសម្ដែង អ្នកនាង កែវ និសា ទទួលស្គាល់ថា ការចាប់ដៃគូសម្ដែងជាមួយ គៀត សុវណ្ណាឡាង មួយរយៈចុងក្រោយនេះ គឺទទួលការគាំទ្រខ្លាំងពីទស្សនិកជន។ ជាពិសេសរឿង "មន្តស្នេហ៍ក្រមុំបាយឆា" ទើបចាក់បញ្ចាំងចប់នៅស្ថានីយទូរទស្សន៍ PNN កាលពីពេលថ្មីៗនេះ។
មិនដល់មួយឆ្នាំផង លឹម ជាឡាយ និងគៀត សុវណ្ណាឡាង បានចាប់ដៃគូសម្ដែងរួមគ្នា ៤រឿង ទាំងដុំ និងភាគ ក្នុងនោះមានដូចជារឿង "មន្តស្នេហ៍ក្រមុំបាយឆា", "ម៉ែដោះក្រមុំ", "ហេឡូភ្នំពេញ" និងរឿង"អាពាហ៍ពិពាហ៍ចម្លែក" កំពុងដាក់បញ្ចាំងនៅ CTN។ ការចាប់ដៃគូរនេះ បានធ្វើឱ្យទីផ្សារអ្នកទាំង២ កំពុងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន៕