• 2017-06-07 07:42:59
  • ស្ទីលតារា

ម៉ាដូណា មិន​សូវ​ចេះ​សម្ដែង​​រៀប​ឫក​ជា​មនុស្ស​ប្រុស

  • 2017-06-07 07:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ និង​តារា​សម្ដែង ម៉ាដូណា មិន​សូវ​ចេះ​សម្ដែង​រៀប​ឫក​ជា​មនុស្ស​ប្រុស​​​ទេ ព្រោះ​មិន​មែន​ជា​អត្តចរិត​​​ពិត​របស់​លោក។ ផ្ទុយ​ទៅ​វិញ លោក​ចូលចិត្ត​សម្ដែង​ជា​តួ​អង្គ កំប្លុកកំប្លែង ឡិកឡក់ ព្រោះ​មាន​ភាព​ងាយស្រួល ចំណែក​ទស្សនិកជន ក៏​ទទួល​បាន​ភាព​សប្បាយ​រីករាយ តាមរយៈ​ការ​សម្ដែង​របស់​លោក។

អ្នក​សម្ដែង Show ដ៏​មាន​ប្រជាប្រិយ​រូប​នេះ បាន​បង្ហើប​ថា កន្លង​មក​លោក​ធ្លាប់​សម្ដែង​ជា​តួអង្គ​រៀប​ឫកពា​ដែរ ប៉ុន្តែ​លោក​​ចេះ​តែ​ភ្លេចខ្លួន បញ្ចេញ​ចរិត​ដើម។

លោក ពៅសារ៉ែន ហៅ ម៉ាដូណា បញ្ជាក់​ថា ការ​សម្ដែង​ធ្វើ​ជា​មនុស្ស​ប្រុស​ពេញលក្ខណៈ ពិត​ជា​ពិបាក​ខ្លាំង​សម្រាប់​រូបលោក ប៉ុន្តែ​ក្នុង​នាម​ជា​សិល្បករ លោកត្រូវ​តែ​ខំប្រឹង​បញ្ចេញ​ឱ្យ​អស់​ពី​សមត្ថភាព និង​គ្រប់​ទម្រង់ ដើម្បី​​ឱ្យ​ស៊ី​​សាច់រឿង និង​បទចម្រៀង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់