• 2017-06-17 06:36:02
  • ជីវិតតារា

ហុង ដា ថាបើទោះ​អារម្មណ៍​មិន​ទាន់​ស្ងប់ តែ​លើ​ឆាក​មិន​ឱ្យ​ទស្សនិកជន​ខ្វល់ខ្វាយ

  • 2017-06-17 06:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហុង ដា ថាបើទោះ​អារម្មណ៍​មិន​ទាន់​ស្ងាប់ តែ​លើ​ឆាក​មិន​ឱ្យ​ទស្សនិកជន​ខ្វល់ខ្វាយ

តារា​កំប្លែង​នាយ ហុង ដា និយាយ​ថា​ បើ​ទោះ​ជា​ពេល​នេះ​អារម្មណ៍​របស់​លោក មិន​ទាន់​ស្ងប់ ១០០​% ​ក្រោយ​ភរិយា​ទើប​ស្លាប់​​ក្ដី ប៉ុន្តែ​ចំពោះ​​ការ​សម្ដែង​លើ​ឆាក លោក​មិន​ឱ្យ​ទស្សនិកជនខកចិត្ត​ឡើយ ដោយ​ធ្វើ​យ៉ាង​ណា បង្កើត​បរិយាកាស​ឱ្យ​កាន់​តែ​សប្បាយ​រីករាយ។ ក្រោយ​ធ្វើ​ឱ្យ​ទស្សនិកជន​រីករាយ តារា​កំប្លែង​រូប​នេះ នៅ​តែ​មាន​អារម្មណ៍ ដិតដាមក្នុងចិត្តដដែល។

យ៉ាង​ណា​ក៏​ដោយ​នាយ ហុង ដា​ បញ្ជាក់​ថា​ លោក​នឹង​ពុះ​ពារ​គ្រាប់​ឧបសគ្គ​ ដោយ​មិន​រុញរា​ឡើយ បើទោះ​ជា​មាន​ហេតុការណ៍​អ្វី​ផ្សេង​ទៀត​កើត​ឡើង​ក៏ដោយ។ ជា​ពិសេស​អាជីព​សិល្បៈ​ផ្ទាល់​តែ​ម្ដង ដោយ​លោក​ប្ដេជ្ញា​ចិត្ត​ថា នឹង​បម្រើ​អារម្មណ៍​ទស្សនិកជន រហូត​ដល់​ទស្សនិកជន​លែង​ត្រូវការ។

ងាក​ទៅ​រក​អតីត​ភរិយា​អ្នក​នាង ឃ្មឹប ទើប​តែ​វិល​ចូល​សិល្បៈ​វិញ ដោយ​ត្រូវ​សម្ដែង​រួម​គ្នា​ក្នុង​ក្រុម​នាយ កុយ នាយ ហុង ដា បញ្ជាក់​ថា គ្មាន​អ្វី​ល្អក់កករ​នឹង​គ្នា​ទេ ដោយ​ការ​សម្ដែង​ទៅ​រលូន។ លោក​អះអាង​ដូច្នេះ ក៏​ព្រោះ​តែ​លោក​ធ្លាប់​សម្ដែង​ជា​មួយ​គ្នា​យូរ​មក​ហើយ និង​ធ្លាប់​រួមរស់​​នឹង​គ្នា​ថែម​ទៀត។

លោក​នៅ​តែ​ចាត់​ទុក​អតីត​ភរិយា​អ្នក​នាង ឃ្មឹប គឺ​ជា​ដៃ​គូ​សម្ដែង​ល្អ បើ​ទោះ​ជា​មិន​អាច​រួម​រស់​ជា​មួយ​គ្នា​ឡើង​វិញ​ក៏​ដោយ។ ម្យ៉ាង​​លោក​នៅ​តែ​រាប់​អាន​នាង ដូច​ជា​បងប្អូន​ដ៏​​ល្អ​។

​នាយ ហុង ដា ជា​​តារា​កំប្លែង​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ ក្នុង​ចំណោម​ថា​កំប្លែង​នានា ក្នុង​ក្រុម​កំប្លែង​នាយ កុយ។

ភ្លៀងធ្វើឲ្យចង្រិតមនោសញ្ចេតនា ០០៧ តាម៉ាប់​លក់មិនសូវដាច់

ម្ចាស​រទេះចង្រិតមនោសញ្ចេតនា ០០៧ ដែលល្បី​ថាស្រួយ ឈ្ញុយឆ្ងាញ់ បានខ្ចឹបប្រាប់ ៣០ដេលីថា តាំងពីចូលឆ្នាំ ២០១៧ មក ការលក់ចង្រិតនៅម្តុំ​កោះ​ពេជ្រ មាន​ការ​ធ្លាក់ចុះ​​ខុសពីឆ្នាំមុនជាង៣០%។

តាម៉ាប់បន្តថា កាលពីឆ្នាំមុនៗ លោក​អាចលក់​ចង្រិត​បាន​ពី ៣០ ទៅ ៤០គីឡូក្រាម ប៉ុន្តែ​តាំងពីចូលឆ្នាំ២០១៧មក លោក​អាច​លក់​បានតែ ២០ ទៅ ២៥គីឡូក្រាមប៉ុណ្ណោះ​ក្នុងមួយថ្ងៃ។

ចង្រិតមនោសញ្ចេតនា០០៧ កោះពេជ្រ លក់មួយកំប៉ុង ៤ពាន់រៀល។ ក្រៅពីចង្រិត រទេះ​មួយ​នេះ ក៏មានដាក់​លក់​ចាបបំពង តាឡនតន ដុកឌឿ កំពីស កន្ទេសឡង់ និងកន្ទាទូក​ផង​ដែរ​។

របរ​អ៊ុត​សៀវភៅ​រក​លុយ​បាន​ក៏​បាន តែ​ពិបាក​ក៏​ពិបាក

​​​តូប​តូច​មួយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ដោយ​មាន​ឆត្រ​ពណ៌​សម្បក​ឪឡឹក​បាំង​ពី​លើ​ នៅ​ម្ដុំ​ផ្សារ​ចាស់ ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​កំពុង​មមាញឹក​ ញាប់​ដៃ​ញាប់​ជើង​អ៊ុត​សៀវភៅ​រាប់​រយ​ក្បាល​នៅ​គរ​ពី​ខាង​មុខ​។

​ ​ត្បិត​តែ​មុខ​របរ​តូច​មួយ​នេះ​ មិន​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ ប៉ុន្តែ​វា​បាន​ជួយ​ឱ្យ​គ្រួសារ​អ្នក​ស្រី ​អាច​បន្ត​ជីវភាព​បាន​ជាង​២០​ឆ្នាំ​មក​ហើយ​។ ម្ចាស់​តូប​អ៊ុត​សៀវភៅ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​ប្រាប់​ថា អ្នក​ស្រី​ចេះ​ជំនាញ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ គឺ​រៀន​ត​ពី​បង​ប្អូន​ ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​បាន​ ប្រហែល​៣​ ទៅ​៤​ម៉ឺន​ ​គិត​ជា​សៀវភៅ​ប្រហែល​​​ ១០០ ​ក្បាល​។

​អ្នក​ស្រី​បាន​បន្ត​ថា ក្រៅ​ពី​អ៊ុត​សៀវភៅ​សិស្ស​ តូប​របស់​គាត់​ក៏​មាន​ទទួល​អ៊ុត​សៀវភៅ​ស្នាក់​នៅ អត្ត​សញ្ញាណប័ណ្ណ​ ​​កាត​គ្រី​ម៉ូតូ​ និង​ឯកសារ​ផ្សេង​ៗ​ ទៅ​តាម​ការ​ចង់​បាន​របស់​ភ្ញៀវ​។ ពេល​សួរ​ទៅ​ដល់​ការ​លំបាក​ក្នុង​ការ​ប្រកប​របរ​មួយ​នេះ​វិញ អ្នក​ស្រី​ប្រាប់​ថា ដូច​ជា​មិន​មាន​អ្វី​លំបាក​ទេ​ចំពោះ​បញ្ហា​បច្ចេកទេស ព្រោះ​២០​ឆ្នាំ​នេះ អ្នក​ស្រី​ថ្នឹក​ដៃ​នឹង​វា​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​អាកាសធាតុ ​ទើប​ជា​រឿង​ពិបាក​ពិត​ប្រាកដ​ ជា​ពិសេស​នៅ​រដូវ​ភ្លៀង ដោយសារ​ការងារ​នេះ ​ត្រូវ​ប្រើ​ចង្ក្រាន​ធ្យូង​ និង​ដែក​ដុត​សម្រាប់​អ៊ុត ដែល​មិន​អាច​ធ្វើ​បាន​ បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ម្យ៉ាង​ភ្លៀង​ខ្យល់​សាច​អាច​ធ្វើ​ឱ្យ​ខូច​ក្រដាស​ ឬ​សៀវភៅ​របស់​ភ្ញៀវ​ផង៕

(ដាក់វីដេអូ)

អត្ថបទ៖ ៣០ដេលី

មតិយោបល់
អត្ថបទថ្មី