• 2017-06-20 06:39:14
  • ជីវិតតារា

កុមារី​ ជូលី ចង់​ក្លាយ​ជា​តារា​ជួរ​មុខ​

  • 2017-06-20 06:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វ័យ ១០​ឆ្នាំ កុមារី ជា វណ្ណពុទ្ធាលី ហៅ ជូលី ដែល​ហ៊ាន​សម្ដែង​ជា​មួយ​ពស់ ដោយ​មិន​តក់​ស្លុត និង​ភ័យ​រន្ធត់​ បាន​បញ្ជាក់​ជំហរ​ថា ​នាង​​ចង់​ក្លាយ​ជា​​តារា​សម្ដែង​ជួរ​មុខ​ម្នាក់​ នៅថ្ងៃ​​អនាគត​។

កុមារី ជូលី និយាយ​ថា ​ ភាពយន្ត "ពស់កេងកង" ដែលទើប​បញ្ចប់​ការ​ថត និង​ត្រៀម​ដាក់​បញ្ចាំងក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ មិន​បាន​ធ្វើ​ឱ្យ​ប្អូន​ស្រី​ខ្លាច​ឬរន្ធត់​ ដូច​ការ​លើក​ឡើង ​របស់​ទស្សនិកជន​មួយ​ចំនួន​ឡើយ ចំណែក​ការ​ពាក់ពស់​លើ​ក្បាល គឺ​គ្រាន់​តែធ្វើ​អោយ​នាង​​រសើប​តែប៉ុណ្ណោះ។

កុមារីតូចច្រឡឹងរូបនេះជឿជាក់ថា ស្នាដៃ​ដែល​ខ្លួន​មិន​​ធ្លាប់​សម្ដែង​ពី​មុនមក​​នេះ នឹង​​ទទួលល​ការ​គាំទ្រខ្លាំងពី​ទស្សនិកជន។

តារា​វ័យ​ក្មេង សង្កត់ធ្ងន់​​ថា ​រឿង "ពស់​កេងកង" ​បាន​ផ្ដល់​បទ​ពិសោធន៍​ច្រើន ដែល​អាច​ជា​ទុន​ធ្វើ​ឱ្យ​ប្អូន​មាន​គំនិត​ច្នៃប្រឌិត​ប្លែកៗក្នុងការសម្ដែង និង​ជឿជាក់ថា ប្រហែល ៤ ​ទៅ​ ៥ ​ឆ្នាំ​ខាង​មុខទៀត នាងតូច​នឹង​អាច​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា។

មក​ទល់​នឹង​ពេល​នេះ ​តារា​សម្ដែង​វ័យ​ក្មេង ជា វណ្ណពុទ្ធាលី ហៅ ជូលី សម្ដែង​ភាពយន្ត​បាន ១០​រឿងហើយ។ ទោះបីជា​​យ៉ាង​ណា ​ភាពយន្ត​ដែល​កុមារី​រូប​នេះ ​អះអាង​ថា​ ពិបាក​សម្ដែង និង​ធ្វើអោយ​នាង​មាន​ឈ្មោះ​ល្បី​​នា​ពេល​ខាង​មុខ គឺ​មាន​តែ​រឿង "ពស់កេងកង" ដែលត្រៀមនឹង​ចាក់​បញ្ចាំង ​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​ខែ​កក្កដាខាង​មុខ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ៣០ដេលី

មតិយោបល់