• 2017-06-20 10:00:13
  • ជីវិតតារា

ម៉ៅ ស៊ីណាត៖ អ្នក​ឯង​មើល​ងាយ​ខ្ញុំ​បាន តែ​កុំ​ប្រមាថ​កូន​ខ្ញុំ(វីដេអូ)

  • 2017-06-20 10:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​នាទីមុន​តារា​ចម្រៀង​ ម៉ៅ ស៊ីណាត បាន​ចេញ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​គណនី​ហ្វេស​ប៊ុក​របស់ នាង​ថា​កុំ​ឲ្យ​ប្រមាថ​ម៉ាក់​ងាយ​កូន​របស់​នាង។ ​

​តារា​រូប​នេះ​បាន​និយាយ​ថា៖ "អ្នក​ឯង​មើល​ងាយ​ខ្ញុំ​បាន តែ​កុំ​ប្រមាថ​កូន​ខ្ញុំ រឿង​កូន​ខ្ញុំ​មួយ គឺ​​ប៉ះ​ពាល់​មិន​បាន​ទេ​ ទោះ​បី ​Comment ក៏​ប៉ះ​ពាល់​មិន​បាន​ដែរ"។ ​​

ក្នុង​វីដេអូ​ដដែល​នាង​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​ចេញ​ប្រតិកម្ម​បែប​នេះ​ទេ ទោះ​បី​ជា​គេ​ប្រមាថ​មាក់ងាយ​នាង​យ៉ាង​ណា​ក៏​ដោយ​ តែ​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កូន​របស់​នាង​ ហើយ​បើ​មាន​លើក​ក្រោយ​ទៀត​នាង​នឹង​បញ្ចេញ​ឈ្មោះ​តែ​ម្ដង៕

អត្ថបទ៖ សុខណា

មតិយោបល់