- 2017-06-26 04:49:30
- ស្ទីលតារា
ធី វ៉ាន់នីវ៉ា៖ មួយឈុតនេះអស់ស្រាក្រហមមួយដបទើបថតត្រូវ! (វីដេអូ)
- 2017-06-26 04:49:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធី វ៉ាន់នីវ៉ា៖ មួយឈុតនេះអស់ស្រាក្រហមមួយដបទើបថតត្រូវ! (វីដេអូ)
ចន្លោះមិនឃើញ
ឈុតមួយក្នុងរឿង "មន្តស្នេហ៍លេខា" ដែលតម្រូវឲ្យនាងសម្ដែងជាក្នុងបែបបទមួយដែលនាងចូលចិត្ត ធ្វើហើយនាងពិបាកខ្លាំងរហូតដល់ត្រូវទទួលទានស្រាមួយដប ទើបសម្ដែងត្រូវ។
ដោយមានចំណូលចិត្ត និងទេពកោសល្យសម្ដែងជាតួឆ្នាសឆ្នើម វ៉ាន់នីវ៉ា ប្រាប់ Sabay ថានាងមិនចូលចិត្តដើរតួយំយែក ហើយក៏កម្រនឹងដើរតួបែបនេះដែរ។
នាងបានរំលឹកឈុតមួយក្នុងរឿង "មន្តស្នេហ៍លេខា" ថា ដែលអ្នកដឹកនាំតម្រូវឲ្យនាងសម្រក់ទឹកភ្នែក ព្រោះខូចចិត្តដោយសារសេនី និងកេន្នីគេបាននៅជាមួយគ្នា ហើយសេនីដែលខ្លួនមានចិត្តស្រឡាញ់នោះក៏ចាប់បានថា កន្លងមករូបនាងមានតែងតែកុហកបោកប្រាស់គេ ទើបធ្វើឲ្យនាងទៅក្លឹបផឹកស្រា។ ត្រង់ឈុតនេះដែរ
ក្នុងនោះនាងបានបញ្ជាក់ថា ដំបូងនាងមិនបានផឹកស្រាទេ តែដល់ពេលយំមិនចេញទើបនាងសម្រេចចិត្តសុំអ្នកដឹកនាំផឹកមែនទែនតែម្ដង ហើយផឹកអស់ដល់ទៅមួយដបឯណោះ។
"ផឹកអស់មួយដបហើយយំចេញរៀងស្ទើរទៀត ទើបអ្នកដឹកនាំឲ្យគេមកវាយដៃខ្ញុំ ដល់គេវាយហើយ ទើបយំចេញមែនតែម្ដង"។ តួសម្ដែងមិនចូលចិត្តយំ បន្ថែម៕