• 2017-06-29 01:54:02
  • ជីវិតតារា

ស្ងាត់​ៗ​ អ៊ុន អាលីហ្សា ​ជះ​លុយរាប់​​​ម៉ឺន​ដុល្លារ​នៅ​ខេត្ត​កំពង់​ធំ​

  • 2017-06-29 01:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្ដែង​ អ៊ុន អាលីហ្សា បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​បើក​មុខ​ជំនួញ​ថ្មី​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់​ធំ​។

អ៊ុន អាលីហ្សា បាន​ប្រាប់​ Sabay ថា "​តាម​ពិត​ទៅ​មុខ​ជំនួញ​ថ្មី​​ បើក​ហាង​សម្អាង​ការ​របស់​ខ្ញុំ​ហ្នឹង ដំណើរ​ការ​បាន​៣ខែ​មក​​ហើយ​បង​ បើ​គិត​មក​ដល់​ពេល​នេះ​។ ចំណែក​ឯ​ដើម​ទុន​វិញ យើង​បើក​ដំបូង​អញ្ចឹង​នាង​ខ្ញុំ​មិន​សូវ​ជា​ហ៊ាន​ចំណាយ​ច្រើន​ទេ​ ត្រឹម​តែ​ ៤ ទៅ ៥ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ព្រោះ​ចង់​សិក្សា​ទី​ផ្សារ​នៅ​ខេត្ត​កំពង់​ធំ​សិន​"។

មូល​ហេតុ​ដែល​ អ៊ុន អាលីហ្សា សម្រេច​ចិត្ត​បើក​សម្អាង​ការ​នៅ​ខេត្ត​កំពង់​ធំ​ ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ខ្លួន​នោះ​ ដោយសារ​តែ​​មើល​ឃើញ​ថា​ មាន​មិត្តភ័ក្ដិ​មួយ​ចំនួន​ជោគ​ជ័យ​ច្រើន​នៅ​ពេល​ពួក​គេ​បើក​មុខ​ជំនួញ​នៅ​តាម​ខេត្ត​។ ម្យ៉ាង​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រជា​ជន​នៅ​តាម​ខេត្ត​ ហ៊ានចំណាយ​មិន​ចាញ់​ប្រជាជន​​ដែល​រស់​នៅ​ក្រុង​ភ្នំពេញ​ប៉ុន្មាន​ឡើយ​។ អ៊ុន អាលីហ្សា បន្ថែម​។

តារា​សម្ដែង​មក​ពី​ ខេត្ត​កំពង់ចាម​ រូប​នេះ​ថ្លែង​ ថា៖“នៅ​ពេល​ដែល​នាង​ខ្ញុំ​ ទៅ​ទី​ហ្នឹង​ (ខេត្ត​កំពង់ធំ​) មួយ​រយៈ ខ្ញុំ​ឃើញ​ថា​នៅ​ខេត្ត​ក៏​ពួក​គាត់​ហ៊ាន​ចំណាយ​ស្មើ​នឹងអ្នកទីក្រុង​ភ្នំពេញ​ដែរ​ ពេល​ខ្លះ​នៅ​ខេត្ត​ចំណាយ​ច្រើន​ជាង​ទី​ក្រុង​ភ្នំពេញ​ទៀត​ផង​​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ទៅ​​បើក​សម្អាង​ការ​ នៅ​ខេត្ត"។

សម្អាង​ការ​ដែល​ អ៊ុន អាលីហ្សា បើក​បាន​៣​ខែ​ នៅ​ខេត្ត​កំពង់​ធំ​នោះ​ នាង​មិន​បាន​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ផ្ទាល់​នោះ​ទេ​ ព្រោះ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​​ក្នុង​ការ​មើល​ខុស​ត្រូវ​ ដោយ​ទុក​ឲ្យ​បង​ប្រុស​ជា​អ្នក​គ្រប់​គ្រង​ជំនួស​វិញ​៕​​

ចុចអាន​៖​ជុំ​វិញ​រឿង​រ៉ាវ​ទាក់​ទង​ អ៊ុន អាលីហ្សា​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់