- 2017-07-02 04:09:00
- ស្ទីលតារា
កប់ណាស់! មួយឈុតនេះពី Celine Dion តម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លារ
- 2017-07-02 04:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ណាស់! មួយឈុតនេះពី Celine Dion តម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាចម្រៀង Celine Dion ត្រូវបានគេប្រទះឃើញស្លៀកឈុតសំលៀកបំពាក់របស់ក្រុមហ៊ុនហ្វេសិន Balmain តាំងពីក្បាលដល់ចុងជើងដែលមានតម្លៃប្រហែលជា ១០,៦៦០ដុល្លារឯណោះ ខណៈដែលនាងចាកចេញពីសណ្ឋាគារ Royal Monceau ទីក្រុងប៉ារីស។
តារាវ័យ៤៩ឆ្នាំរូបនេះបានពាក់អាវក្រៅ Snakeskin Cardigan Coat ដែលយកចេញមកពីគំរូ Spring-Summer 2017 ដែលមានតម្លៃប្រហាក់ប្រហែលនឹង ៧,៧៧៣ដុល្លារឯណោះ។ មិនត្រឹមតែប៉ុណ្ណោះនាងបានពាក់អាវយឺតពណ៌ខ្មៅដែលយកចេញពីគំរូ Imminent Autumn-Winter 2017 មានតម្លៃមិនតិចជាង ៧៨២ដុល្លារ។ ហើយដើម្បីបំពេញឈុតមួយនេះនាងបានពាក់មួកពណ៌ខ្មៅជាមួយនិងស្បែកជើងស្បែកពណ៌ត្នោតដែលមើលទៅពិតជាគួរឲ្យទាក់ទាញ។
នេះគឺជាពេលវេលាមួយរយៈដែលតារាចម្រៀងម្ចាស់បទ "My Heart Will Go On” រូបនេះស្នាក់នៅប្រទេសបារាំងដោយសារការប្រគំតន្ត្រីទេសចរណ៍របស់នាង ដោយនាងមានគម្រោងបន្តធ្វើដំណើរទៅប្រទេសផ្សេងៗទៀតនៅអឺរ៉ុបឆាប់ៗនេះ៕
ចុចអាន៖