- 2017-07-05 08:13:47
- ជីវិតតារា
ប៊ី សុធារី នឹងក្លាយជាបវរកញ្ញាចក្រវាលដំបូងបង្អស់តំណាងកម្ពុជា
- 2017-07-05 08:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ី សុធារី នឹងក្លាយជាបវរកញ្ញាចក្រវាលដំបូងបង្អស់តំណាងកម្ពុជា
ចន្លោះមិនឃើញ
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Arise Agency បានឲ្យដឹងថាកញ្ញាឯកកម្ពុជា ប៊ី សុធារី នឹងតំណាងឲ្យកម្ពុជាចូលរួមប្រកួតកម្មវិធី "កញ្ញាឯកចក្រវាល" ឬ "Miss Universe Internal ២០១៧"។
លោក រ៉ូមៀ លីបូអន នាយកគ្រប់គ្រងក្រុមហ៊ុន Arise Agency និងជាអ្នករៀបចំកម្មវិធី "កញ្ញាឯកកម្ពុជា សម្រស់នៃព្រះរាជាណាចក្រខ្ញុំ" បានទទួលសិទ្ធិជាអ្នកដឹកនាំចាត់ចែង ថ្នាក់ជាតិសម្រាប់ប្រទេសកម្ពុជា ក្នុងចំណោមអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាចក្រវាល បានឲ្យដឹងថានេះនឹងជាការចាប់ផ្តើមលើកដំបូងរបស់កម្ពុជានៅក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ២០១៧ ដោយមានកញ្ញាឯកកម្ពុជា២០១៦ ប៊ី សុធារី ជាតំណាង។
ជាមួយគ្នានោះ បវរកញ្ញាឯកខ្មែរមានស្រុកកំណើតមកពីរាជធានីភ្នំពេញលើកឡើងថា៖ "នាងខ្ញុំពិតជារំភើបខ្លាំងណាស់ក្នុងការតំណាងឲ្យប្រទេសជាទីស្រឡាញ់របស់នាងខ្ញុំទៅចូលរួមប្រឡងបវរកញ្ញាចក្រវាល។ នាងខ្ញុំនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញពីភាពស្រស់ស្អាតពិតរបស់នារីកម្ពុជា ហើយពិភពលោកនឹងដឹងបន្ថែមអំពីប្រទេសរបស់យើង "។
បច្ចុប្បន្នកញ្ញាកំពុងហ្វឹកហាត់យ៉ាងទូលំទូលាយសម្រាប់ត្រៀមរៀបចំទៅប្រកួតដែលកាលបរិច្ឆេទ និងទីកន្លែងនឹងត្រូវបានប្រកាសឆាប់ៗនេះ។