• 2017-07-18 08:33:55
  • ជីវិតតារា

ស៊ូ ស៊ីរីកា ​៖ បង្កើត​មុខ​របរ​លក់​នំ​ចេក​ នំអន្សម ​មិន​មែន​ជា​រឿង​ខ្មាស​គេ​ទេ

  • 2017-07-18 08:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​របស់​ផលិតកម្ម​ ថោន​ កញ្ញា​ ស៊ូ ស៊ីរីកា ​បាន​បង្កើត​មុខ​របរលក់​នំ​ខ្មែរ​មួយ​រយៈ​មក​ហើយ​ ដែល​មាន​នំ​ដូច​ជា ​នំអន្សម​ នំបត់​ នំល្ពៅ​ នំចេក​ រួម​និង​នំ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​សរុបប្រមាណ​ជា​ង១០​មុខ​។ ការ​រក​ស៊ី​ដែល​អ្នក​ដទៃ​យល់​ថា​ជា​ជំនួញ​តូចតាច​នេះ​ ស៊ូ ស៊ីរីកា ​ប្រាប់​ថា​ នាង​មិន​ខ្មាស​គេ​ទេ​ ព្រោះ​នេះ​ជា​របរ​រក​ស៊ី ​ជា​ចំណង់ចំណូលចិត្ត​របស់​នាង ​ហើយ​ការងារ​នេះ​ក៏​បាន​រួមចំណែក​លើកស្ទួយ​នំ​ខ្មែរ​ផង​ដែរ​។

ស៊ូ ស៊ីរីកា​ បន្ត​ថា​ ជំនួញ​នេះ​មិន​ចំណេញ​ច្រើន​ទេ​ ​តែ​នាង​ស្រឡាញ់​និង​ចង់​ធ្វើ​ ព្រោះ​ជា​របរ​ប្លែក​ពី​គេ ​ដូច្នេះ​ហើយ​នាង​មាន​តែ​សុំ​ការ​គាំទ្រ​ពី​បងប្អូន​ខ្មែរ​ទូទាំង​ប្រទេស ​ដើម្បី​ជួយ​ឲ្យ​ជំនួញ​ដ៏​តូចតាច​របស់​នាង​ដំណើរ​ការ​បាន​រលូន​។ កញ្ញា​បន្ត​ថា ​នាង​ក៏​សូម​អរគុណ ​ពី​សំណាក់​ទស្សនិកជន​ដែល​បាន​គាំទ្រ​ និង​កុម្ម៉ង់​ទិញ​នា​ពេល​កន្លង​មក​ ហើយ​នាង​នឹង​ខិតខំ​ធ្វើ​ការងារ​នេះ​បន្ត​ទៀត​ លុះត្រាតែ​មិន​មាន​ការ​ផ្ដល់​កម្លាំងចិត្ត​ពី​បង​ប្អូន។​

តារា​ចម្រៀង​ល្បី​ឈ្មោះ ​ស៊ូ ស៊ីរីកា ​បាន​បញ្ជាក់​បន្ថែម​ថា ​សម្រាប់​សេវា​ផ្គត់ផ្គង់​គឺ​នាង​ទទួល​ធ្វើ​គ្រប់​កម្មវិធី​ និង​គ្រប់​ខេត្ត​ ដោយ​មាន​ការ​ដឹក​ជញ្ជូន​ដល់​កន្លែង​ផ្ទាល់​តែម្ដង​៕

អត្ថបទ៖ Kqube

មតិយោបល់