• 2017-07-24 09:14:51
  • ជីវិតតារា

​ចន ច័ន្ទលក្ខិណា ប្ដេជ្ញា​ក្រោយ​ពី​ទទួល​ត្រា​ប្រធានសមាគមសិល្បករខ្មែរ

  • 2017-07-24 09:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិទី៥ អ្នកនាង ច័ន្ទលក្ខិណា បាន​ទទួល​ត្រាពី​អតីត​ប្រធាន​សមាគម​លោក សុះ ម៉ាច ហើយ​កាល​ពី​ព្រឹក​មិញ​នេះ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ត្រា​ជូន​ដល់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ថ្មី លោក សុះ ម៉ាច បាន​មាន​ប្រសាសន៍ ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ទី​៥ ​ត្រូវ​បាន​ដឹក​នាំ​​ដោយ​ អ្នក​នាង ចន ច័ន្ទលក្ខិណា ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​កាល​ពី​ថ្ងៃ​ទី​​​៧ ខែ​កក្កដា ​ឆ្នាំ​ ២០១៧ កន្លង​ទៅ​។

“ទោះ​បី​ជា​ខ្ញុំ​លែង​មាន​ឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ទៅ​ហើយ​ក្ដី​ តែ​ខ្ញុំ​នៅ​ជួយ​ប្អូន​ស្រី​លក្ខិណា ​ជានិច្ច​​ប្រសិន​បើ​គាត់​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ជួយ​ ដូច្នេះ​ប្អូន​ស្រី​មិន​ឯកោ​ទេ​ មាន​រឿង​អ្វី​អាច​រក​ខ្ញុំ​បាន​គ្រប់​ពេល​"។

ក្នុង​ឱកាស​ទទួល​ត្រា​ពី​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ផង​ដែរ​ចំពោះ​លោក សុះ ម៉ាច ដោយ​​បាន​ប្ដេជ្ញា​ថា​ នឹង​ដឹកនាំ​​សមាគម​សិល្បករ​ឲ្យ​ឲ្យ​បាន​ល្អ​ បែក​ចែក​ការ​ងារដាច់​ដោយ​ឡែក​ពី​គ្នា​ និង​ច្បាស់​លាស់​ មិន​យក​មក​លាយ​ឡំ​ជាមួយ​រឿង​ផ្ទាល់​ខ្លួន​ឡើយ​។

“​ខ្ញុំ​សូម​អរគុណ​ច្រើន​បង​ប្រុស សុះ ម៉ាច ដែល​បាន​ប្រគល់​ត្រា​ឲ្យ​នាង​ខ្ញុំ​ ក្លាយ​ជា​ប្រធាន​សមាគម​ថ្មី​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​។ ដូច្នេះ​ខ្ញុំ​សន្យា​ថា​ខ្ញុំ​ នឹង​ដឹក​នាំ​សមាគម​សិល្បករ​ខ្មែរ​ឲ្យ​​ដើរ​ទៅ​មុខ​ ព្រម​ទាំង​ពន្យល់​​សិល្បករ​ឲ្យ​យល់​ពី​តម្លៃ​សមាគម​សិល្បករ​ខ្មែរ​ ដែល​ដឹក​នាំ​ដោយ​នាង​ខ្ញុំ​"។

កម្មវិធី​ប្រគល់​​ត្រា​ជូន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ព្រឹក​មិញនេះ​ធ្វើ​ឡើង​នៅ​ការិយាល័យ​សមាគម​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន​សមាគម​ទាំង​ថ្មី ​និង​ចាស់ ក្រុមប្រឹក្សាភិបាល ព្រម​ទាំង​សិល្បករ​ ដែល​ជា​សមាជិក​របស់​សមាគម៕ ​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់