• 2017-07-26 07:45:23
  • ជីវិតតារា

ញឹម ចាន់ថន ប្រកាស​ផ្អាក​ថត​​រឿង​ភាគ​មួយ​រយៈ

  • 2017-07-26 07:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​ចាស់​វស្សា​កញ្ញា ញឹម ចាន់ថន បាន​ប្រាប់​ថា បច្ចុប្បន្ន​ខ្លួន​រវល់​​ខ្លាំង​ណាស់​លើ​ការងារ​ថត​កុន​ជា​ពិសេស​រឿង​ភាគ ដោយ​​ការងារ​មមាញឹក​បែប​នេះ តារា​ស្រី​រូប​នេះ​សូម​ប្រកាស​​​ផ្អាក​ទទួល​​ថត​រឿង​មួយរយៈ​ហើយ។

​​​ញឹម ចាន់ថន បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នាង​កំពុង​តែ​ថត​​ភាពយន្ត​ចំនួន ៤រឿង​ ​ក្នុង​ពេល​​តែ​មួយ ស្ទើរ​មិន​មាន​ពេល​សម្រាក​ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ត្រូវ​មក​ធ្វើ​ការ​​ជា​មេការ​នៅ​ហាង​ពេល​យប់​ថែម​ទៀត។ រឿង​ដែល​តារា​ស្រី​មាន​ស្រុកកំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​កំពុង​​តែ​ថត​មាន​​ដូច​ជា​រឿង"នេះ​ឬ​ជីវិត", រឿង"ក្រមុំ​ឆ្នាស​ប៉ះ​មេ​ស្រុក​ឆ្នើមៗ", រឿង"រថយន្ត​ក្រុង​ទៅ​សៀម​រាប" និង រឿង​មួយ​ទៀត​ដែល​នាង​មិន​ចំណង​ជើង ។

"បង​អើយ​ថត​១ថ្ងៃ​ៗ​អត់​មាន​ពេល​សម្រាក ​មិន​ថា​សៅរ៍​ អាទិត្យ​ទេ ហើយ​យប់​​ខ្ញុំ​ត្រូវ​មក​ធ្វើ​ការ​នៅ Mango Mango ទៀត​ព្រោះ​ដូច​បង​ដឹង​ខ្ញុំ​​ជា​មេការ​នៅ​ហាង​នេះ​យូរហើយ" ញឹម ចាន់ថន ថ្លែង។

តារា​ស្រី​ខាង​លើ​បាន​បន្ត​ថា ទន្ទឹម​នឹង​​មមាញឹក​នេះ មាន​ផលិតកម្ម​ជា​​ច្រើន​បាន​ទាក់​ទង​នាង​ទៅ​ថត​ឲ្យ​ជា​បន្តបន្ទាប់ ដែល​រឿង​ទាំង​នោះ​សុទ្ធតែ​ជា​រឿង​ភាគ​ទាំង​​អស់ ដូច​នេះ​នាង​បាន​បដិសេធជា​បន្តបន្ទាប់។ ក្រោយ​ពី​ការងារ​រឿង​ខាង​លើ​បាន​ថត​ចប់​រួច​រាល់​ហើយ ញឹម ចាន់​ថន នឹង​ពិចារណា​ទទួល​រឿង​​ជា​បន្ត​ទៀត។

តារា​ស្រី វ័យ​៣៦ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ប្រកាស​ផ្អាក​នេះ នាង​ផ្អាក​តែ​ថត​រឿង​ភាគ​ប៉ុណ្ណោះ ចំណែក​ថត​ស្ប៉ត MV ឬ​រឿង​ដុំ​នាង​នៅតែ​ទទួល ព្រោះ​ការ​ថត​ទាំង​នោះ មាន​រយៈ​ពេល​ខ្លី មិន​ប៉ះពាល់​ការងារ​ច្រើន។

សូម​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ចូល​សិល្បៈ​​កញ្ញា ញឹម ចាន់​ថន ធ្លាប់​ថត​កុន​មិន​ក្រោម​៣០រឿង​ទេ ជា​មួយ​គ្នា​នោះ​អតីត​ក្រុម​ចម្រៀង High Rock រូប​នេះ​ធ្លាប់​ក្ដាប់​ដំណែង​តួឯក​មិន​តិច​ជាង​១០រឿង​​ឡើយ​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារតែ​វ័យ​កាន់​តែ​ច្រើន នាង​​ត្រូវ​​បាន​​អ្នក​​ដឹក​នាំ​​សម្ដែង​តម្រូវ​ឲ្យ​ដើរតួម្តាយវិញ​ម្ដង៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត

មតិយោបល់