• 2017-08-02 07:05:20
  • ស្ទីលតារា

នឹក​ស្មាន​មិន​ដល់ សុគន្ធ ថេរ៉ាយុ ធ្លាក់​ខ្លួន​ពី​​ Porsche 2014 មក​ជិះ​ RX330 ព្រោះ...

  • 2017-08-02 07:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដូរ​មក​ជិះ​រថយន្ត​ Posche ស៊េរី​ឆ្នាំ​២០១៤ តម្លៃ​​៩ ម៉ឺន​ដុល្លារ​ មិន​បាន​រយៈ​ពេល​២​ខែ​ផង​ស្រាប់​តែ​នៅ​ថ្ងៃ​នេះ​ សុគន្ធ ថេរ៉ាយុ បាន​ប្ដូរ​មក​ជិះ​រថយន្ត​ Lexus Rx330 តម្លៃ​​ជាង​៣​ម៉ឺន​​ដុល្លារ​អាមេរិក​ នៅ​ព្រឹក​មិញ​នេះ​។

សុគន្ធ ថេរ៉ាយុ បាន​ប្រាប់​ Sabay ថា មូល​ហេតុ​ដែល​លោក​ប្ដូរ​រថយន្ត​ Posche ស៊េរី​ឆ្នាំ​២០១៤ មក​ជិះ​រថយន្ត​ Lexus Rx330 ដែល​មាន​តម្លៃ​ថោក​ជាង​​មុន​ ដោយសារ​តែ​មួយ​រយៈ​នេះ​លោក​ត្រូវ​ការ​ថវិកា​ ដើម្បី​ព្យាបាល​ជំងឺ​ ព្រោះ​ពេល​ឡើង​ចុះ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ម្ដង​ៗ​ ខ្លួន​ចំណាយ​មិន​ក្រោម​ខ្ទង់​ពាន់​ដុល្លារ​នោះ​ទេ​។

RX 330 នេះ​ខ្ញុំ​ទិញ​តម្លៃ​៣១៣០០ ដុល្លារ​

“បាទ​បង RX 330 នេះ​ខ្ញុំ​ទិញ​តម្លៃ​៣១៣០០ ដុល្លារ​ មូល​ហេតុ​ដែល​ប្ដូរ​ ព្រោះ​មួយ​រយៈ​នេះ​ខ្ញុំ​ត្រូវ​ការ​លុយ​ឡើង​ចុះ​ មើល​ជំងឺ​ខ្ញុំ​បង​ ព្រោះ​ដូច​បង​ដឹង​ស្រាប់​ហើយ​ខ្ញុំ​ត្រូវ​ឡើង​ចុះ​ប្រទេស​ថៃ​ មួយ​ជើង​ៗ​ មិន​អស់​តិច​ជាង​មួយ​ពាន់​ដុល្លារ​ឡើយ ​"។ សុគន្ធ ថេរ៉ាយុ លើក​ឡើង​ដូច្នេះ​៕​

រថយន្ត​ Posche ស៊េរី​ឆ្នាំ​២០១៤ តម្លៃ​​៩ ម៉ឺន​ដុល្លារ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់