• 2017-08-07 02:22:55
  • ស្ទីលតារា

រិះគន់ភ្លាម បង​ថ្លៃ​នាយ​ព្រែក ចេញបក​ស្រាយរឿងបញ្ចេញ​សាច់​ក្បាល​ពោះភ្លែត!

  • 2017-08-07 02:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ជា សុជាតា ដែល​ត្រូវជា​បង​ថ្លៃ​នាយ​ព្រែក ស្លៀក​ពាក់​​បញ្ចេញ​សាច់​ស​ខ្ចី​​នៅ​ត្រង់​បរិវេណ​រន្ធ​ផ្ចិត​​ថា​ចម្លង​​ពី​តារា​បរទេស​ បាន​ធ្វើ​ឲ្យ​នាង​ចេញ​មុខ​បក​ស្រាយ​ភ្លាម​​តែ​ម្ដង​។

ជុំ​វិញ​ការ​លើក​ឡើង​ខាង​លើ​​នេះ​ ជា សុជាតា បាន​ប្រាប់​Sabay ថា ការ​ស្លៀក​ពាក់​បញ្ចេញ​រន្ធ​ផ្ចិត​​នា​ពេល​កន្លង​មក​​ន​ខ្លួន​មិន​បាន​ចំលង​ម៉ូដ​ពី​តារា​ខ្មែរ​ ឬ​បរទេស​ណា​ម្នាក់​ឡើយ​ ស្លៀក​ពាក់​ទៅ​តាម​ការ​នឹក​ឃើញ​ និង​ចូល​ចិត្ត​តែប៉ុណ្ណោះ​។ "ខ្ញុំ​អត់​បាន​ចំលង​ពី​អ្នក​ណា​ផង ចំពោះ​ការ​ស្លៀក​ពាក់​បញ្ចេញ​​រន្ធ​ផ្ចិត​ និយាយ​ទៅ​ខ្ញុំ​​ចូល​ចិត្ត​ស្លៀក​ពាក់​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​"។

គួរ​បញ្ជាក់​ថា ទោះ​បី​ជា​ពេល​នេះ​ ជា សុជាតា មិន​ទាន់​បាន​ប្រឡូក​សិល្បៈ​ពេញ​លេញ​ក្ដី​តែ​នាង​បាន​លេច​មុខ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​សម្អាង​ការ​ ជា​មួយ​កំលោះ​សង្ហារ​ ប៉ែន ភ័ក្រ​សុធារិទ្ធ ​ជា​បន្ត​បន្ទាប់​ផង​ដែរ​៕​

ទស្សនា​រូប​ថត​៦ សន្លឹក​​បញ្ចេញ​សាច់​ក្បាល​ពោះ​ពី​បង​ថ្លៃ​នាយ​ព្រែក​ ក្រោម​នេះទាំង​អស់​គ្នា​៖​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​

មតិយោបល់