• 2017-08-07 09:03:51
  • ជីវិតតារា

ហេង នរៈកក្កដា ស្ទើរ​បោះ​បង់​ចោល​​ពាក់​កណ្ដាល​ទី​ម្ដង​ៗ​ ព្រោះ​តែ​ឈុត​មួយ​នេះ

  • 2017-08-07 09:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​រឿង​ "ប្រអប់​សំបុត្រ​ចោល​ទុក្ខ" ​ធ្វើ​ឲ្យ​កំលោះ​សង្ហារ​ ហេង នរៈកក្កដា ស្ទើរ​តែ​រត់​ចោល​ការ​សម្ដែង​ម្ដង​ៗ​ ព្រោះ​ក្នុង​រឿង​នេះ​រូប​គេ​ជួប​ប្រទះ​​ឆុត​ឆាក​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់​។

ហេង នរៈកក្កដា បាន​ប្រាប់​ Sabay ថា ឆ្លង​កាត់​ការ​សម្ដែង​ជា​ច្រើន​រឿង​កន្លង​មក​ នេះ​គឺ​ជា​លើក​ទី​១​ ដែល​លោក​​ជួប​ប្រទះ​ឈុត​ឆាក​លំបាក​ជា​ច្រើន​នៅ​ពេល​​ថត​​រឿង​ "ប្រអប់​សំបុត្រ​ចោល​ទុក្ខ​" រហូត​ធ្វើ​ឲ្យ​​​រូប​គេ​​មាន​កូន​ចិត្ត​មួយ​គិត​ថា​ចង់​បោះ​បង់​ការ​ថត​នៅ​ពាក់​កណ្ដាល​ទី​ម្ដង​ៗ។

“ខ្ញុំ​ថត​រឿង​ហ្នឹង​ជួប​ឈុត​ឆាក​លំបាក​ច្រើន​ខ្លាំង​ណាស់​ ជា​ពិសេស​​ពេល​ខ្ញុំ​លេង​ជា​តួ​អង្គ​​ម្នាក់​ញៀន​ថ្នាំ ត្រូវ​បាន​គេ​វាយ​ធ្វើ​​ឲ្យ​ស្នាម​របួស​ និង​ថ្លោះ​ជើង​​សម្រាក​ព្យាបាល​កន្លះ​ខែ ។ និយាយ​ឲ្យ​ពិបាក​ស្ដាប់​ទៅ​រឿង​ហ្នឹង​ខ្ញុំ​ថត​នៅ​ផ្ទះ​បែក​បាក់​ដេក​នៅ​លើ​លាមក​ក៏​មាន​ ពេល​ថត​ជួប​រឿង​លំបាក​អញ្ចឹង​ពេល​ខ្លះ​ខ្ញុំ​មាន​កូន​ចិត្ត​មួយ​ ចង់​ឈប់​ថត​ពាក់​កណ្ដាល​ទី តែ​ដោយ​សារ​ក្រុម​​ល្អ​ខ្ញុំ​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ថត​រឿង​បន្ត​ទៀត​"។ ហេង នរៈ​កក្កដា ថ្លែង​បញ្ជាក់​។

តួ​ឯក​ប្រុស​ក្នុង​រឿង​"ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង​" បាន​បន្ថែម​ថា ទោះ​បី​ជា​ជួប​រឿង​រ៉ាវ​លំបាក​ច្រើន​នៅ​ពេល​សម្ដែង​ តែ​លោក​សប្បាយ​ចិត្ត​ នឹង​ទទួល​យក​​ ព្រោះ​នេះ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ជីវិត​ ក្នុង​ការ​ទទួល​យក​អ្វី​ដែល​ថ្មី​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់