- 2017-08-11 02:31:04
- ជីវិតតារា
ទម្លាយមូលហេតុដែលតារាជើងចាស់ ឌី សាវ៉េត សុខចិត្តបើកឡានខ្លួនឯង ទោះមានវ័យច្រើនក្តី
- 2017-08-11 02:31:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយមូលហេតុដែលតារាជើងចាស់ ឌី សាវ៉េត សុខចិត្តបើកឡានខ្លួនឯង ទោះមានវ័យច្រើនក្តី
ចន្លោះមិនឃើញ
តួឯកស្រីដ៏ល្បីល្បាញតាំងពីទសវត្ស៦០ អ្នកស្រី ឌី សាវ៉េត មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតាំងពីវ័យក្មេង រហូតដល់វ័យចំណាស់ប៉ុណ្ណោះទេ តែថែមទាំងមានកម្លាំងពលំមាំមួន អាចបើកឡានដោយខ្លួនឯងទៀត។
តារាស្រីរីកគ្រប់រដូវរូបនេះបានប្រាប់ Sabay ថា អ្នកស្រីតែងតែបើកឡានខ្លួនឯង រាល់ពេលចេញទៅណាមកណា តាំងតែពីអ្នកស្រីនៅវ័យក្មេងមកម្ល៉េះ។
ទោះជាមានវ័យច្រើនបន្តិចក្តី តារាទឹកភ្នែកដ៏មានប្រជាប្រិយភាព វ័យ ៧៣ឆ្នាំរូបនេះ មិនបានទុកចិត្តឱ្យនរណាម្នាក់បើកឡានឱ្យខ្លួនឡើយ តែបើអ្នកនោះមានបទពិសោធពី ២០ ទៅ ៣០ឆ្នាំ ក្នុងការបើកបរទើបអ្នកស្រីទុកចិត្តឱ្យបើកជូន។
“ខ្ញុំអត់ទម្លាប់ឱ្យគេបើកឱ្យ ខ្ញុំអត់ទុកចិត្ត ដូចថាអ៊ីចឹងចរាចរណ៍ឥឡូវនេះពិបាកណាស់ គេបើកអត់ដូចយើងបើកទេ អ៊ីចឹងខ្ញុំអត់ឱ្យគេបើកឱ្យហ្មង។ ខ្ញុំទម្លាប់បើកឡានខ្លួនឯងតាំងពីក្មេងមក ដូចជាទៅណាជិតឆ្ងាយអីខ្ញុំបើកខ្លួនឯង”។
អ្នកស្រី ឌី សាវ៉េត ត្រូវបានទស្សនិកជន ដាក់ងារឱ្យថាជាតារារីកគ្រប់រដូវ និងជាតារាទឹកភ្នែកដ៏មានមនោសញ្ចេតនាបំផុត។ អ្នកស្រីចាប់ផ្ដើមចូលប្រលូកក្នុងវិស័យសិល្បៈតាំងពីក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ អ្នកស្រីបានសម្ដែងរឿងប្រមាណជា១០០រឿងមកហើយ។ រឿងល្បីៗដែលអ្នកស្រីសម្ដែងមានដូចជារឿង "ពស់កេងកង” ក្នុងទសវត្សរ៍ទី៦០ រឿង"បុប្ផាអង្គរ” រឿង "អ្នកម្ដាយ" និងមានរឿងជាច្រើនទៀត៕