- 2017-08-19 23:30:00
- ស្ទីលតារា
រឿងរ៉ាវសំខាន់ៗរបស់តួអង្គ "ហ្លួងព្រះស្ដេចកន" ដែលអ្នកគាំទ្រមិនធ្លាប់ដឹង
- 2017-08-19 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវសំខាន់ៗរបស់តួអង្គ "ហ្លួងព្រះស្ដេចកន" ដែលអ្នកគាំទ្រមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
ភាពយន្តប្រវត្តិសាស្ត្រដែលជាស្នាដៃថ្មីរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ រឿង "ហ្លួងព្រះស្ដេចកន" បានធ្វើឲ្យកក្រើកយ៉ាងខ្លាំងដល់វិស័យភាពយន្ត និងធ្វើឲ្យអ្នកគាំទ្រភ្លូកទឹកភ្លូកដីចង់ទៅទស្សនា។ ជាក់ស្ដែង ថ្ងៃនេះ Sabay នឹងលើកយករឿងរ៉ាវខ្លះៗ ជុំវិញតួអង្គ ស្ដេចកន ឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់តែម្ដង។
ស្ដេចកន មានឈ្មោះពិតថា រស់ សុភ័ណ្ឌ មានអាជីពជា កីឡាករកាយវប្បកម្ម និងជាគ្រូបង្ហាត់លើកសាច់ដុំតាមសណ្ឋាគារធំៗមួយចំនួននៅភ្នំពេញ។
សុភ័ណ្ឌ គឺជាអតីតបេក្ខជនចំណាត់ថ្នាក់លេខ ១ លើ "ការប្រឡងសាច់ដុំ" ប្រចាំប្រទេសកម្ពុជាឆ្នាំ ២០០៥ ។ នៅឆ្នាំដដែល លោកទទួលបានចំណាត់ថ្នាក់លេខ១ម្ដងទៀតលើការប្រកួតសាច់ដុំក្បាលពោះ។
ក្នុងឆ្នាំ ២០១០ លោកបានទទួលចំណាត់ថ្នាក់លេខ ១ ជាលើកទី៣ លើវិញ្ញាសាសាច់ដុំរាងកាយ ទាំងមូល។ បន្ទាប់មក ក៏បានបន្តដំណើរទៅប្រកួត នៅប្រទេសថៃ ដោយជាប់ចំណាត់ថ្នាក់លេខ ៤ ។
ត្បិតបានគ្រងបានគ្រងតំណែងជាតួអង្គឯក ក្នុងរឿងប្រវត្តិសាស្ត្រខ្នាតធំ និងត្រូវបានមហាជនកោតសរសើរពេញៗមាត់ ពីសមត្ថភាពរបស់លោក ក្រោយភាពយន្តនេះបានបញ្ចាំងក្ដី តែលោកធ្លាប់ឡើងថា ខ្លួនមិនមានចំណូលបង្ហាញមុខ ឬប្រឡូកក្នុងវិស័យសិល្បៈឡើយ ដោយយល់ថា ខ្លួនមិនស្អាតសង្ហារដូចតារាផ្សេងទៀត។
ទាំងរូបរាង និង សមត្ថភាព សុភ័ណ្ឌ គឺជាសិល្បករមួយតែរូប គត់ដែលសក្ដិសម សម្ដែងជាតួអង្គ ស្ដេចកន។ នេះបើតាម ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ដែលគ្រងដំណែងជាតួព្រះបាទជ័យវរ្ម័នទី៧ក្នុងរឿង "ប្រវត្តិសាស្ត្រព្រះបាទជ័យវរ្ម័នទី៧ "។
នៅអំឡុងឆ្នាំ ២០១០ កីឡាករកាយវប្បកម្មខាងលើ បានចូលរួមសម្ដែងជាតួអង្គព្រះបាទសុរិយវរ្ម័នទី២ តាមរយៈរឿង "មហាអធិរាជាណាចក្រខ្មែរ" បន្ទាប់ពីក្រុមការងាររបស់ ABS សហការជាមួយទូរទស្សន៍ជាតិកម្ពុជាជ្រើសរើសរូបគេ៕