- 2017-08-24 04:13:02
- ភាពយន្ត
លី លានជា ចំណាយលុយក្បែរសែនដុល្លារជួយគ្រួសារតារាសម្ដែងបានស្លាប់ក្នុងរឿង "Expendables 2”
- 2017-08-24 04:13:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី លានជា ចំណាយលុយក្បែរសែនដុល្លារជួយគ្រួសារតារាសម្ដែងបានស្លាប់ក្នុងរឿង "Expendables 2”
ចន្លោះមិនឃើញ
កំពូលតារាសម្ដែង Jet Li ឬ លី លានជា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់ទៅជាង ៧០ម៉ឺនដុល្លារទៅដល់ក្រុមគ្រួសារតួជំនួសរបស់លោក ដែលបានស្លាប់ខណៈពេលថតរឿង។
តួជំនួសម្នាក់នោះមានឈ្មោះថា Liu Kun បានស្លាប់នៅពេលថតរឿង "Expendables 2” កាលពីឆ្នាំ២០១១ ខណៈពេលថតឈុតឆាកមួយនៅទំនប់ Ognyanovo ប្រទេស ប៊ុលហ្គារី ដោយសារតែរបួសពីការផ្ទុះពេលកំពុងសម្ដែង។
តារាសញ្ជាតិចិនវ័យ៥៤ឆ្នាំរូបនេះ បានចំណាយទឹកប្រាក់ផ្ទាល់ខ្លួន ៥,៨លានដុល្លារហុងកុង គឺប្រហាក់ប្រហែលនឹង ៧០ម៉ឺនដុល្លារអាមេរិក ទៅដល់ក្រុមគ្រួសារតួជំនួសដែលបានស្លាប់វ័យ២៦ឆ្នាំម្នាក់នោះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Malay Mail។
ចំពោះកាលបរិច្ឆេទនៃការផ្ដល់ទឹកប្រាក់បរិច្ចាគនេះ គឺមិនមានអ្នកណាបានដឹងនោះទេ ដោយលោក Jet Li មានបំណងចង់ឲ្យដំណើរការនេះមានលក្ខណៈផ្ទាល់ខ្លួន។
បើតាមព័ត៌មានពីឪពុកម្ដាយរបស់លោក Liu បន្ទាប់កូនខ្លួនស្លាប់អ្នកទាំងពីរទទួលបានសំណងតែ ជាង២ម៉ឺនដុល្លារតែប៉ុណ្ណោះបន្ទាប់ពីព្យាយាមឡើងតុលាការអស់រយៈពេល៤ឆ្នាំ។
ពូកគាត់បានប្ដឹងអ្នកកាន់កាប់ផ្នែកតួអង្គជំនួសប្រចាំក្រុមហ៊ុនផលិតរឿង Millenium Films កាលពីឆ្នាំ ២០១២ បន្ទាប់ពីកូនប្រុសបានស្លាប់៕
អានអត្ថបទ៖