• 2017-09-06 02:48:13
  • ស្ទីលតារា

តារា​កំប្លែង​ និង​សម្ដែង​៤​​រូប​មាន​ភាព​ល្បី​ល្បាញ​​​ដោយ​សារ​តែ​មាឌ​យក្ស​

  • 2017-09-06 02:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ល្បី​ល្បាញ​របស់​មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​ពិភព​សិល្បៈ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​អ្នក​ខ្លះ​​មាន​ប្រជា​ប្រិយភាព​ដោយ​សារ​រូប​សម្រស់​ស្រស់​ស្អាត​រី​ឯ​មួយ​ចំនួន​ទៀត​​​ទទួល​បាន​ការ​គាំ​ទ្រ​ និង​ចាប់​អារម្មណ៍​ពីសំណាក់​មហា​ជន​ដោយ​សារ​មាឌ​​។

ជាក់​ស្ដែង​តារា​សម្ដែង​ និង​កំប្លែង​ប្រុស​ស្រី​៤ រូប​ទទួល​បាន​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណជន​ដោយ​សារ​តែ​មាឌ​យក្ស​របស់​ពួក​គេ​តែ​ម្ដង​។ តើ​តារា​មាឌ​យក្ស​ទាំង​៤ រូប​មាន​អ្នក​ណា​ខ្លះ​?

ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​តារា​​សម្ដែង​ និង​កំប្លែង​ទាំង​៤ រូប​រួម​មាន​៖​

១/ ចូល​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​កំប្លែង​ភ្លាម​ ប៉េង​ប៉ោង បាន​​យក​រូប​រាង​កាយ​​ដ៏​ទ្រលុក​ទ្រលន់​របស់​ខ្លួន​ឡើង​លើ​ឆាក​ និង​តាម​កញ្ចក់​ទូរទស្សន៍​​​តែ​ម្ដង​។​គ្រាន់​តែ​ឃើញ​មាឌ​ និង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​របស់​នាង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទប់​សំណើច​មិន​បាន​។

ប៉េងប៉ោង និងស្វាមី

២/ ចំណែក​ឯ​តារា​សម្ដែង​ និង​កំប្លែង​ស្ងួត​ BIG ​ទោះ​បី​ជា​លោក​មាន​ទម្ងន់​ជាង​១០០ គីឡូ​ក្ដី​តែ​បើ​និយាយ​ពី​ទីផ្សារ​សិល្បៈ​វិញ​​រវល់​រក​ពេល​សម្រាក​គ្មាន​ ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត​ភាគ ​ភាព​យន្ត​ខ្នាត​ធំ និង ថត​ក្នុង​កម្មវិធី​ពេញ​ចិត្ត​ឬ​អត់​?។

៣/ងាក​មក​ចាប់​អារម្មណ៍​​តារា​​កំប្លែង​ភេទ​ទី៣​ យេយេ ឯណេះ​វិញ​មិន​ណយ​ប៉ុន្មាន​ទេ​ កន្លង​មក​នាង បាន​ប្រាប់​ Sabay ថា​ភាព​ល្បី​ល្បាញ​ និង​មាន​ទី​ផ្សារ​ខ្ពស់​កន្លង​មក​ដោយ​សារ​តែ​មាឌ​យក្ស​ ដូច្នេះ​​ខ្លួន​មិន​ហ៊ាន​សម្រក​ទម្ងន់​ឡើយ​ព្រោះ​ខ្លាច​បាត់​បង់​ទីផ្សារ​។

យេយេ និង ផេនខេក

៤/ ដោយ​ឡែក​​​​ ផេនខេក វិញ​មិន​ខុស​ពី​ យេយេ បាន​ប៉ុន្មាន​ឡើយ​​នាង​មាន​ភាព​លេច​ធ្លោ​កន្លង​មក​ព្រោះ​តែ​មាឌ​ដូច្នេះ​​ខ្លួន​មិន​ហ៊ាន​សម្រក​គីឡូ​ទេ​ ។​ ទោះ​បី​ជា​ចង់​សម្រក​ឲ្យ​មាន​រាង​ស្អាត​យ៉ា​ណា​ក៏ដោយ​។ភេទ​ទី​៣​រូប​នេះ​ថា៖​ "​បើ​ខ្ញុំ​សម្រក់​គីឡូ​ដូច​បោក​ឆ្នាំង​បាយ​ខ្លួន​ឯង​ចោល​អញ្ចឹង​បង​"៕​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់