- 2017-09-15 02:02:38
- ស្ទីលតារា
ស្ទីលស្អាតប្លែក! ស្ត្រីខ្មែរទៅវត្ត និងជិះរថភ្លើងទៅភ្ជុំនៅស្រុក
- 2017-09-15 02:02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីលស្អាតប្លែក! ស្ត្រីខ្មែរទៅវត្ត និងជិះរថភ្លើងទៅភ្ជុំនៅស្រុក
ចន្លោះមិនឃើញ
ថ្មីៗនេះតារាសម្តែងស្រី២រូប គឺកញ្ញា ណាក់ ស្រីណា និងកញ្ញា កែវ សីហា បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរនូវស្ទីលតុបតែងខ្លួនទៅវត្ត និងជិះរថភ្លើងទៅស្រុកនារដូវភ្ជុំបិណ្ឌ។
ស្ទីលតុបតែងខ្លួនទី១ «នឹមនួននាងទៅវត្ត» គឺជាឈុតសម្លៀកបំពាក់ប្រពៃណីសម្រាប់ស្រ្តីខ្មែរទៅវត្តនារដូវភ្ជុំបិណ្ឌ ដែលបានថតនៅមុខព្រះបរមរាជវាំង។ អ្នកទាំងពីរស្លៀកសំពត់ផាមួង និងអាវសដៃខ្លី អមដោយក្រមាពាក់ឈាង ដោយដៃមានយួរចានស្រាក់ កាន់បាច់ផ្កា និងបាំងតាំងយូ ក្នុងទឹកមុខញញឹមស្រស់ស្រាយ។
ចំណែកស្ទីលទី២ «ជិះរថភ្លើងទៅស្រុកបុណ្យភ្ជុំបិណ្ឌ» គឺជាម៉ូដសម្លៀកបំពាក់ដើរលេងភ្ជុំបិណ្ឌ ថតនៅរាជាយស្ម័យានកម្ពុជា ដោយតារាស្រីទាំងពីរយួរវ៉ាលីខោអាវ បម្រុងនឹងជិះរថភ្លើងទៅលេងស្រុកកំណើតថ្ងៃបុណ្យភ្ជុំបិណ្ឌ។
រូបភាព និងច្នៃម៉ូដដោយ: កាបីរ៉ា កាត់ដេរ
ផាត់មុខ និងធ្វើសក់: Nob Dane Somangka