• 2017-09-18 04:16:02
  • ស្ទីលតារា

ថៃ​ចុះ​ព្រោងព្រាត​រឿង​ក្មួយ​ស្រី​ ដេនី ក្វាន់​ មុខ​ដូច​ Yaya តែ​បែរ​ជា​ថា​ជា​​វៀតណាម​​​​​ទៅវិញ

  • 2017-09-18 04:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួ​យរយៈ​ចុងក្រោយ​នេះ​ មាន​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ តែង​បង្ហោះ​រូប​ក្មួយ​ស្រី​ជាទី​ស្រឡាញ់​របស់​ តារា​សិចស៊ី ដេនី​ ក្វាន់​ ស្រប​ពេល​មាន​ការ​ភ្ញាក់​ផ្អើល​ថា​ នាង​តូច​រូប​នេះ​មាន​មុខ​ដូច​ តារា​សម្ដែង​ថៃ​ដ៏​ល្បី​ Yaya Urassaya។

ធ្លាប់​តែ​មាន​សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ហូរហែ​ តែ​ពេល​នេះ​កាន់​តែ​ភ្ញាក់ផ្អើល​ខ្លាំង​ថែម​ទៀត​នោះ​ គឺ​វិបសាយ​ព័ត៌មាន​ថៃ​មួយ​ឈ្មោះ​ UpYim បាន​សរសេរ​ព័ត៌មាន​ពី​ក្មួយ​ស្រី​របស់​ កញ្ញា​ ដេនី​ក្វាន់ ដោយ​បាន​កោត​សរសើរ​នឹង​សម្រស់​ក្មេង​តូច​នេះ​ ទាំង​គួរ​ឲ្យ​ស្រឡាញ់​ ទាំង​ស្អាត​ ព្រម​ទាំង​បាន​និយាយ​ថា​ នាង​ពិត​ជា​ដូច​ Yaya មែន។

តារាថៃ Yaya
ក្មួយ​ស្រី​ ដេនី ក្វាន់

ចូល​ដល់​ចំណុច​មួយ​ទៀត​ ដូចជា​កាន់​តែ​មាន​ការ​ចាប់អារម្មណ៍​ទៅទៀត​ គឺ​ក្នុង​អត្ថបទ​នោះ​ មិន​បាន​សរសេរ​ថា​ នាង​តូច​នេះ​ជា​ជនជាតិ​ខ្មែរ​ទេ​ បែរ​ជា​និយាយ​ថា​ គឺជា​ជនជាតិ​វៀតណាម​ទៅវិញ។ មក​ដល់​ត្រង់​នេះ​ បាន​បង្ក​ជា​រឿង​ថ្មី​មួយ​ទៀត​ ដែល​នាំ​ឲ្យ​មាន​ចម្ងល់​ និង​ចោទ​សួរ​ពី​មិត្ត​អ្នក​អាន​មួយ​ចំនួន​ថា​ តើ​ក្មេង​តូច​មុខ​កូន​កាត់​រូប​នេះ​ពិតជា​កូន​ខ្មែរ​ពិត​ ឫ​ជា​ជនជាតិ​វៀតណាម?

ប្រភព៖ upyim ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់