- 2017-09-18 05:06:51
- ស្ទីលតារា
ដឹងតែភ្ញាក់ហ្មង! បើដឹងអាយុពិតជាមួយនឹងរូបសម្រស់ក្មេងជាងវ័យអ្នកស្រី ឌី សាវ៉េត
- 2017-09-18 05:06:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែភ្ញាក់ហ្មង! បើដឹងអាយុពិតជាមួយនឹងរូបសម្រស់ក្មេងជាងវ័យអ្នកស្រី ឌី សាវ៉េត
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់មានកេរ្តិ៍ឈ្មោះល្បីតាំងពីទសវត្សរ៍ឆ្នាំ៦០ អ្នកស្រី ឌី សាវ៉េត ដែលមហាជនកោតសរសើរមិនដាច់ពីមាត់នោះ គឺសមត្ថភាពសម្ដែងពោរពេញទៅដោយទេពកោសល្យ អ្វីដែលពិសេសមួយទៀត គឺលោកស្រីអាចរក្សារូបសម្រស់នៅតែស្រស់ស្អាត និងមើលទៅពិតជាក្មេងជាងវ័យ។
ស្ថិតក្នុងក្តីចម្ងល់ មហាជនភាគច្រើន ចង់ដឹងថាតើអ្នកស្រីមានអាយុប៉ុន្មាន? ទើបតែពេលនេះតួម្តាយនៅក្នុង "ទឹកចិត្តមា្តយ" បានលាតត្រដាងថាលោកស្រីមានអាយុ ៧៣ឆ្នាំហើយ ជាមួយគ្នានេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាបើប្រៀបធៀបទៅនឹងមនុស្សធម្មតា ដែលមានអាយុ៧៣ឆ្នាំដូចគ្នា មើលទៅប្រកដជាដូចជាលោកយាយចំណាស់ជាក់ជាមិនខាន។ ប៉ុន្តែអ្នកស្រីពិតជានៅតែស្រស់ស្អាតមិនចាញ់ក្មេង ហើយអាចស្លៀកសំលៀកបំពាក់ប្រណិតយ៉ាងស្រស់ស្អាតទៀតផង។
ថ្ងៃនេះតួឯកស្រីក្នុងរឿង "ជីវិតផ្សងព្រេង" បានលាតត្រដាងនូវអាថ៌កំបាំងដែលអ្នកស្រីតែងតែធ្វើជាប្រចាំ ដើម្បីរក្សាបានសុខភាពល្អ សម្រស់ស្រស់ស្អាត និងក្មេងជាងវ័យ គឺការហាត់ប្រាណរៀងរាល់ថ្ងៃ និងពិសាទឹកត្រជៀកកាំប្រ៊េនស៍ (BRAND’S)។
អ្នកស្រី គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ថែរក្សាសម្រស់របស់ខ្លួនតាំងពីនៅក្មេង ហើយតារាជើងចាស់រូបនេះបានស្គាល់ទឹកត្រចៀកកាំប្រ៊េនស៍ (BRAND’S) កាលពីអ្នកស្រីថតកុននៅប្រទេសថៃ នៅពេលនោះមិត្តភ័ក្ដិរបស់អ្នកស្រីបានណែនាំអោយពិសាទឹកនេះ ដែលល្បីជាងគេនៅប្រទេសថៃ។
ចឹងប្រិយមិត្តដែលចងច់បានរូបសម្រស់ក្មេងជាងវ័យនោះ អាចយកតម្រាប់តាមអ្នកស្រី ឌី សាវ៉េត ដើម្បីទទួលបានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ កុំភ្លេចជ្រើសរើស ទឹកត្រចៀកកាំ ប្រ៊េនស៍ (BRAND’S) ជាទឹកត្រចៀកកាំតែមួយគត់ដែលចម្រាញ់ចេញពីសំបុកត្រចៀកកាំសុទ្ធ១០០%៕