• 2017-09-24 02:16:19
  • ស្ទីលតារា

ច្នៃ​​ជិត៤០០ម៉ូដ​ រំដួល​លិច​ទឹក​រក​ឃើញ​មកុដដែល​ខ្លួន​ពេញ​ចិត្ត​បំផុត

  • 2017-09-24 02:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ឆ្នាំ​២០១៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ រំដួល​លិច​ទឹក​បាន​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ និង​មកុដប្លែកៗ មិន​តិច​ជាង​៣០០​ម៉ូដ​ទេ មាន​ទាំង​ច្នៃ​ពី​បន្លែ ផ្លែឈើ សាច់ សំរាម​ជា​ដើម តែ​រំដួល​ទើប​តែ​រក​ឃើញ​ម៉ូដ​ដែល​ខ្លួន​ពេញ​ចិត្ត​បំផុត។

មកុដដែលរំដួលលិចទឹកពេញចិត្តបំផុត

រំដួល​លិច​ទឹក​បាន​ថ្លែង​ប្រាប់​ Sabay ថា ម៉ូដ​ដែល​ខ្លួន​ច្នៃ​ឡើង​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន គឺ​សុទ្ធតែ​ស្រស់​ស្អាត និង​មាន​អត្ថន័យ​ទាក់​ទាញ​ចិត្ត​ទាំង​អស់​។ តែ​ទើប​តែ​ថ្មី​ៗ​នេះ​ទេ ដែល​មកុដ​ដ៏​ស្រស់​ស្អាត​មួយ​បាន​ធ្វើ​ឱ្យ​ខ្លួន​ពេញ​ចិត្ត​បំផុត។ អ្នក​ជំនាញ​ផាត់មុខ​រូប​នេះ បញ្ជាក់​ថា​ម៉ូដ​ដែល​ខ្លួន​ពេញ​ចិត្ត​បំផុត​នោះ​គឺ"មកុដ​រត្ន​រំដួល" ។ មកុដ​មួយ​នេះ​រំដួល​ចំណាយ​ពេល និង​កម្លាំង​កាយ​ចិត្ត​មិន​តិច​ទេ​ទម្រាំ​បាន​ចេញ​ជា​រូប​រាងដ៏​ស្រស់​ស្អាត​នេះ។

"ម៉ូដ​ដែល​ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​ជាង​គេ​បំផុត​គឺ"មកុដ​រត្ន​រំដួល” ខ្ញុំ​ស្រលាញ់​វា​ខ្លាំង​មែន​ទែន។ ទម្រាំ​បាន​ម៉ូដ​នេះ​ចេញ​មួយ យើង​ធ្វើ​ការ​ច្រើន​ណាស់ ខ្ញុំ​ធ្វើ​វា​ពិបាក​មែនទេ ខ្ញុំ​ត្រូវ​អត់​ងងុយទៅ​ទិញ​ផ្ការំដូល តាំង​ពី​កំពង់​សោម ដល់​សៀមរាប​ទាំង​យប់ ដល់​ព្រឹក​ឡើង​ផ្កា​រំដួល​ខូច​អស់​ទៀត ខ្ញុំ​ត្រូវ​រក​ផ្កា​រំដួល​ម្ដង​ទៀត​ទម្រាំ​បាន ដល់​យក​មក​អត់​គ្រប់​ទៀត។ ហេតុ​តែ​ស្រលាញ់​ជាង​គេ​នោះ ព្រោះ​តែ​វា​តំណាង​ឱ្យ​ឈ្មោះ​ខ្ញុំ​ផង"។

មកុដ​រត្ន​រំដួល​នេះ ​ច្នៃ​ចេញ​ពី​ស្លឹក​ទ្រាំង និង​ផ្កា​រំដួល។ មកុដ​នេះ​ត្រូវ​បាន​រំដួល​លិច​ទឹក​គ្រង​ចូល​រួម​ក្នុង​កម្ម​វិធី "មួយ​ម៉ឺន​អាល័យ” និងការ​សម្ដែង​ល្ខោន​ខោល​៣តំបន់​រួម​គ្នា​ក្រោយ​ប្រធាន​បទ "ជីវិត​ល្ខោន​ខោល”។

អត្ថបទៈ ប៉ូ សាគុន

មតិយោបល់