_medium.jpg)
- 2017-09-26 08:16:32
- ជីវិតតារា
មិននឹកស្មាន យូ ឌីស្កូ ឈឺធ្ងន់ដល់ថ្នាក់នេះសោះ
- 2017-09-26 08:16:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មាន យូ ឌីស្កូ ឈឺធ្ងន់ដល់ថ្នាក់នេះសោះ
ចន្លោះមិនឃើញ
ពេលនេះតារាសម្ដែង យូ ឌីស្កូ កំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា ដោយមានសភាពស្លេកស្លាំង ព្រោះមានជំងឺច្រើនប្រភេទគំពុងតែធ្វើទុក្ខបុកម្នេញលើរូបលោក។
ទាក់ទងអាការៈជំងឺ យូ ឌីស្កូ នេះដែរបើតាមម្ដាយលោកបានប្រាប់ Sabay ថា លោកគ្រូពេទ្យបានប្រាប់អ្នកស្រីថា ពេលនេះកូនអ្នកស្រីខូចតម្រង់នោម ខូចក្រលៀន និងត្រូវប្ដូរឈាមជាបន្ទាន់(លាងឈាម) ។ អ្នកម្ដាយតារាសម្ដែងខាងលើបន្តថា កន្លងមកកូនអ្នកស្រីមិនដែលធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងរបែបហ្នឹងទេនេះគឺជាលើកទី១។
ក្រៅពីមានជំងឺដែលរៀបរាប់ខាងលើនេះហើយ យូ ឌីស្កូ មិនដឹងថាមានជំងឺអ្វីផ្សេងទៀតនោះទេ ព្រោះពេលនេះលោកគ្រូពេទ្យកំពុងតែឆ្លុះអេកូ ដើម្បីតាមដានជំងឺបន្ថែមទៀត៕