• 2017-09-28 09:09:38
  • ជីវិតតារា

ស្ថាន​ភាព​ជំងឺ​ យូ ឌីស្កូ ពេល​នេះ​យ៉ាង​ណា​ហើយ?​

  • 2017-09-28 09:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​កំលោះ​សង្ហា​ សាយ សៀរ៉ា ​បាន​ទៅ​​សួរ​សុខ​ទុក្ខ​​លោក​ យូ ឌីស្កូ នៅ​ព្រឹក​មិញ​នេះ​ប្រាប់​ Sabay ថា​ស្ថាន​ភាព​ជំងឺ​​​​តារា​សម្ដែង​រូប​នេះ​​បាន​ប្រសើរ​បន្តិច​​ហើយ​​។​

សាយ សៀរ៉ា បាន​រៀប​រាប់​ថា​ នៅ​ពេល​នេះ​ដៃ​ជើង​លោក​ យូ ឌីស្កូ បាន​ស្រក​ហើយ​មិន​សូវ​ហើម​ដូច​ថ្ងៃ​ម្សិលមិញ​ទេ​ ។ ចំពោះ​​អាហារ​វិញ​​គ្រូ​ពេទ្យ​ មិន​ទាន់​អនុញ្ញាត​​ឲ្យ​ទទួល​ទាន​បាយ​ ខណៈ​ពេល​នេះ​ ​បាន​ទទួល​ទាន​បាន​តែ​បបរ​​ប៉ុណ្ណោះ​។

“ខ្ញុំ​អត់​ដឹង​ថា​បង​ ស្កូ គាត់​ចេញ​ពី​ពេទ្យ​​ថ្ងៃ​ណា​ទេ​ ​ខ្ញុំ​សួរ​ គាត់​ប្រាប់​ខ្ញុំ​ថា​អត់​ទាន់​ដឹង​ដែរ​ ប៉ុន្តែ​​គាត់​នៅ​តែ​បន្តោង​ សេរ៉ូម​ និង​បន្ត​ចាក់​ថ្នាំ​ដដែល​ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ពេល​ឃើញ​ស្ថាន​ភាព​ជំងឺ​គាត់​បាន​​ប្រសើរ​ជាង​មុន​"។ តារា​សម្ដែង​មក​ពី​ខេត្ត​កំពង់ចាម​បញ្ជាក់​។​​​​​​

គួរ​បញ្ជាក់​ថា​ យូ ឌីស្កូ ធ្លាក់​​ខ្លួន​ឈឺ​ចូល​មន្ទីរ​ពេទ្យ​​ភ្លាម​ៗ​ដោយ​ជំងឺ​ ទឹកនោមប្រៃ ខូច​ក្រលៀន​ និង​កម្រិត​ឈាម​ឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​កញ្ញា កន្លង​ទៅ​នៅ​មន្ទីរ​ពេទ្យ​ កេតុមាលា​៕

ចុចអាន៖ព័ត៌មាន​ពាក់​ព័ន្ធ​ យូ ឌីស្កូ

ចុចអាន៖ករុណា ពេជ្រ បកស្រាយ​​រឿង​កុមារា ហឿន បូរី ចូល​​ផលិតកម្ម​ថោន

ចុចអាន៖ចាន់ សុផានី បណ្ដើរ​​កូន​ស្រី​គួរឲ្យស្រលាញ់ទៅ​ឡើង​ផ្ទះ ថន លក្ខិណា

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់