- 2017-10-09 09:26:06
- ស្ទីលតារា
ក្រោយពីឡើងកូដ ដួង ម៉ានិច ចំណាយលុយច្រើនដល់ម្ល៉ឹងទិញសម្លៀកបំពាក់
- 2017-10-09 09:26:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយពីឡើងកូដ ដួង ម៉ានិច ចំណាយលុយច្រើនដល់ម្ល៉ឹងទិញសម្លៀកបំពាក់
ចន្លោះមិនឃើញ
ការផ្លាស់ប្ដូរម៉ូដសម្លៀកបំពាក់គឺជារឿងចាំបាច់បំផុតសម្រាប់អ្នកសិល្បៈ ជាពិសេសសម្រាប់សិល្បការិនីតែម្ដងត្រូវចំណាយលុយរាប់ពាន់ដុល្លារ ក្នុង១ឆ្នាំៗដើម្បីលំអខ្លួនឲ្យស្រស់ស្អាត នៅពេលចូលរួមកម្មវិធីម្ដងៗ។
តួយ៉ាងដូចជាកញ្ញា ដួង ម៉ានិច ក្រោយពីឡើងកូដខ្លាំងនៅឆ្នាំ ២០១៧ នេះនាងបានចំណាយលុយរាប់ពាន់ដុល្លារក្នុងការផ្លាស់ប្ដូរម៉ូដសម្លៀកបំពាក់ ជាច្រើនកំប្លេដើម្បីថតរឿង ស្ប៉តពាណិជ្ជកម្ម និងចូលរួមកម្មវិធីនានា ព្រោះខ្លួនជាតារាសម្ដែងតែងតែរកអ្វីថ្មី ហើយប្លែកភ្នែកដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។
ម៉ានិច បានប្រាប់ Sabay ថា៖" កាលពីឆ្នាំមុនក្នុង ១ឆ្នាំ ខ្ញុំទិញសម្លៀកបំពាក់អស់តែ ៥០០ ដុល្លារ ទៅ ៦០០ ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងឆ្នាំនេះខ្ញុំបានចំណាយលុយអស់ ២ ទៅ ៣០០០ ដុល្លារអត់ទៀង ព្រោះមានឈុតខ្លះមួយ ឈុត ៥០០ ដុល្លារក៏មានដែរ"។