• 2017-10-11 01:47:28
  • ជីវិតតារា

មិន​ធម្មតា ស្រី​អ៊ិត ត្រៀម​ទិញ​ដី​៥០ហិកតា

  • 2017-10-11 01:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ទិញ​ដី​​ចម្ការ​នៅ​ស្រុក​កំណើត​អស់​ជិត​៣ម៉ឺន​ដុល្លារ​កាល​ពី​ពេល​ថ្មីៗ​នេះ តារា​កំប្លែង​ស្រី អ៊ិត បាន​បង្ហើប​ឲ្យ​ដឹង​ថា ​នាង​គ្រោង​ទិញ​ដី រហូត​ដល់​ទៅ​៥០ហិតា​ថែម​ទៀត ក្នុង​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ។

ដី​ដែល​ស្រីអ៊ិត គ្រោង​ទិញ​នោះ ត្រូវ​បាន​​តារា​កំប្លែង​ប្អូន​បង្កើត​នាយ​ក្រូច​រូប​នេះ ប្រាប់​ថា មាន​ទីតាំង​ក្នុង​ខេត្ត មណ្ឌលគិរី ដែល​ជា​​​ប្រភេទ​ដី​ទើប​រាន​រួច របស់​អ្នក​ធំ​ម្នាក់​បាន​​ចែក​លក់​ឲ្យ​នាង ជា​មួយ​នឹង​តារា​មួយ​​មួយ​​ចំនួន​ទៀត មាន​នាយ​ក្រូច និង តារា​ចម្រៀង ឆាយ វិរៈយុទ្ធ ជា​ដើម។

ដោយសារតែ​​អ្នក​លក់​នោះ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ដូច​បាន​រៀបរាប់ ដូច​នេះ​ការ​លក់​មិន​សូវ​ជា​ថ្លៃ​ប៉ុន្មាន​ឡើយ នាង​ប្រាប់​ថា ១ហិតា​ខ្ទង់​១ពាន់​ដុល្លារប៉ុណ្ណោះ ហើយ​នាង​គ្រោង​ចុះ​​ទៅ​​មើល​ដី និង ប្រគល់​ប្រាក់​ឲ្យ​គេ​​នៅ ខែ​ក្រោយ​នេះ​តែ​ម្ដង។ ស្រីអ៊ិត​បាន​​ប្រាប់​​ឲ្យ​ដឹង​បន្ថែម​ថា នាយ​ក្រូច និង តារា​ចម្រៀង ឆាយ វីរៈយុទ្ធ ដែល​បាន​ទៅ​ទិញ​មុន​នាង​នោះ ក្នុង​ម្នាក់​បាន​ទិញ​៥០ហិតា ដូច​គ្នា។

គម្រោង​ទិញ​ដី​​ខាង​លើ​នោះ ស្រីអ៊ិត​​ថា ខ្លួន​ទិញ​ទុក​ចោល​សិន ឬ អាច​ជួល​ឲ្យ​គេ​​ប្រសិន​បើ​មាន​អ្នក​ចង់​ជួល ហើយ​ទៅ​ថ្ងៃ​អនាគត​លក់​បាន​ថ្លៃ នាង​លក់​ចេញ​តែ​ម្ដង មិន​មាន​បំណង​ទៅ​ធ្វើ​ចម្ការ ឬ ទៅ​​រស់​នៅ​ទី​នោះ​ឡើយ ។ តាម​ការ​លើក​ឡើង​របស់​តារា​កំប្លែង​​មេម៉ាយ​កូន​១រូប​នេះ នាង​មិន​មែន​​មាន​តែ​ដី​ដែល​បាន​រៀប​​រាប់​ខាង​លើ​ឡើយ នាង​​មាន​ដី ស្រែ​រហូត​ដល់​ទៅ​៥ហិតា និង ដី​​ត្រៀម​ធ្វើ​លំនៅឋាន​១កន្លែង នៅ​ឯ​ស្រុក​កំណើត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏​មាន​ទិញ​ដី​ពុះ​ឡូ​លក់​នៅ តាម​ជាយ​​រាជធានី​ភ្នំពេញ​២ទៅ​៣​កន្លែង​​ថែម​ទៀត។

ទោះ​បី​ជា​បច្ចុប្បន្ន​កន្លែង​ធ្វើ​ការ​ស្នូល​នៅ ក្នុង​រាជធានី​ភ្នំពេញ​ក្ដី ស្រីអ៊ិត​មិន​មាន​​បំណង​ចង់​ទិញ​ផ្ទះ​នៅ ភ្នំពេញ​ដូច​នាយ​ក្រូច និង នាយ​ចឺម ឡើយ។ នាង​​ថ្លែង​ជា​ចុង​ក្រោយ​ថា ដោយសារតែ​នាង ជា​កូន​ពៅ មាន​ម្ដាយ​ចាស់ អីចឹង​ហើយ​មិន​អាច​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ម្ដាយ​បាន​ឡើយ ឆាប់ៗ​ខាង​​មុខ​នេះ​នាង​​​គ្រោង​ធ្វើ​ផ្ទះ​នៅ​ស្រុក​កំណើត រស់នៅ​រហូត​ដល់​ចាស់​តែ​ម្ដង៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់