• 2017-10-16 12:14:54
  • ជីវិតតារា

មក​ដឹង​រឿងរ៉ាវ​ស្នេហាខ្លះៗ​របស់ សាន ស្រីឡៃ មុនបុរសម្នាក់បាញ់សម្លាប់នាង

  • 2017-10-16 12:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍បាញ់សម្លាប់ដ៏សាហាវទៅលើអតីតបេក្ខភាព អតីតបេក្ខភាព The Voice Camboida រដូវកាលទី២  អ្នកនាង សាន ស្រីឡៃ នៅរសៀលនេះ នៅមិនទាន់ដឹងមូលហេតុឡើយ។

មុនសមត្ថកិច្ចស្រាវជ្រាវរកឃើញពីដើមចមបណ្តាលឲ្យមានការបាញ់សម្លាប់ទៅលើតារាចម្រៀងរូបនេះ Sabay សូមបង្ហាញនូវរឿងទាក់ទងនឹងស្នេហាខ្លះៗរបស់អ្នកនាង សាន ស្រីឡៃ។

បន្ទាប់ពីចូលរួមប្រឡងកម្មវិធីលំដាប់ពិិភពលោក The Voice Camboida រដូវកាលទី២ មានទស្សនិកជនស្គាល់ និងគាំទ្រច្រើន មានលេចនូវរឿងរ៉ាវថា សាន ស្រីឡៃ មានពាក់ព័ន្ធនឹងស្វាមីគេ ប៉ុន្តែសាមីខ្លួនធ្លាប់បានអះអាងប្រាប់ Sabay ថា មិនដូចអ្វីដែលគេបានលើកឡើងទាំងអស់នោះទេ។ នាងថា រឿងរ៉ាវទាំងនេះវាជារឿងអតីត កើតឡើងតាំងពីជាង​១០ឆ្នាំមុនមកម្ល៉េះ ដោយគាត់បានលែងគ្នាដាច់ស្រេចហើយ។

នាងបន្តទៀត​ថា  រឿង​រ៉ាវ​ស្វាមី​នាង​ និង​អ្នក​មុន​កើត​ឡើង​យូរ​ហើយ ហេតុអ្វី​បាន​ជា​មាន​គេ​គាស់​កកាយ​ឡើង​វិញ នៅ​ពេល​ដែល​នាង​កំពុង​មាន​កេរ្ត៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​បែបនេះ? យ៉ាង​ណា​មិញ​នាង​ប្រាប់​ថា​ នាង​មិន​ខ្វល់​ឡើយ​ ចង់​ពួកគេ​និយាយ​អ្វី​ក៏​ដោយ​ចុះ​ ព្រោះ​រឿង​នេះ មិន​មែន​ជា​ការពិតឡើយ។

ក្រោយមកទៀតនៅដើ​មឆ្នាំ ២០១៧ ក៏មានដំណឹងថា នាងបែក​បាក់​ជា​មួយ​ស្វាមី​ ហើយថែមទាំងបាន​ទម្លាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ថា​ នាង​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ លំបាក ដោយសារ​ខ្លួន​មួយ​ត្រូវ​រ៉ាប់​រង​​បន្ទុក​គ្រួសារ​ទាំង​មូល​។

ក្នុង​បន្ទុក​គ្រួសារ​មាន​សមាជិក​ ៦​នាក់​សុទ្ធ​តែ​មិន​ទាន់​មានការងារ​ ប្អូន​និង​កូនៗ ៤​នាក់ ​កំពុង​នៅ​សិក្សា និង​មាន​ម្ដាយ​នៅ​មើល​ថែ​ផ្ទះ​សម្បែង លើក​លែង​ ស្រីឡៃ កំពុង​ច្រៀង​រក​ថវិកាទំនុក​បម្រុង​គ្រួសារម្នាក់​ឯង៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់