• 2017-10-22 04:33:04
  • ស្ទីលតារា

លើក​ទី​១​ ​តួ​អង្គ​ស្រី​ក្នុង​រឿង "ហ្លួង​ព្រះ​ស្ដេច​កន​" ​លេង​ម៉ូដ​សក់​បែប​នេះ​!​

  • 2017-10-22 04:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មហា​ជន​ធ្លាប់​តែ​ឃើញ​តួ​អង្គ​ស្រី​ក្នុង​​រឿង​ "ហ្លួង​ព្រះស្ដេច​កន​" កញ្ញា ស៊ិន សក្កដា ទុក​សក់​វែង​ ប៉ុន្តែ​ថ្មី​ៗ​នេះ​នាង​ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ចាប់​អារម្មណ៍​យ៉ាង​​ពី​ការ​ផ្លាស់​ប្ដូរ​សក់​វែង​ មក​សក់​ខ្លី​ត្រឹម​ដងក​​​លើក​ទី​១​។

ស៊ិន សក្កដា(នៅ​ខាង​ឆ្វេង​) រូប​ថត​សក់​វែង​​

ស៊ិន សក្កដា បានភ្ជាប់​​សា​ជាមួយ​រូប​ថត​ម៉ូដ​សក់​ខ្លី​ ៥ សន្លឹក​នៅ​លើ​ហ្វេស​ប៊ុក​ថា​៖​" បើ​ខ្ញុំ​កាត់​សក់​ខ្លី​យ៉ាង​ម៉េច​ដែរ​ហ្ន៎?"​។

បន្ទាប់​ពី​បាន​ឃើញ​សំនួរ​ និង​ម៉ូដ​សក់​ថ្មី​តួ​អង្គ​ស្រី​ក្នុង​រឿង​ "ហ្លួង​ព្រះ​ស្ដេច​កន​" រួច​មក​បាន​ធ្វើ​ឲ្យ​​​អ្នក​ស្រឡាញ់​ និង​គាំ​ទ្រ​រូប​នាង​បាន​សម្ដែង​មតិ​ខុស​ៗ​គ្នា​ថា ម៉ូដ​សក់​ខ្លី​ស្អាត​ជាង​សក់​វែង​មើល​ទៅ​ Cute និង​ទាន់​សម័យ​។ ចំណែក​អ្នក​ខ្លះ​ទៀត​​​​ថា​ សក់​វែង​ស្អាត​ជាង​សក់​ខ្លី ។​

តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ពេញ​ចិត្ត​ទាំង​​ពីរ​ម៉ូដ​ ពួក​គេ​បាន​លើក​ឡើង​ថា​៖​ "​បើ​បង​ទុក​សក់​វែង​ស្អាត​តាម​របៀប​សក់​វែង​ តែ​បើ​កាត់​សក់​ខ្លី​ស្អាត​តាម​របៀប​សក់​ខ្លី"។

ទស្សនា​ម៉ូដ​សក់​ខ្លី​ ស៊ិន សក្កដា ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

ចុចអាន៖កុមារ៣ រូប តម្លៃខ្លួនមិនចាញ់សិល្បករ​រៀមច្បង​

ចុចអាន៖ទិដ្ឋភាព​តារា​ល្បី​ៗ​ចូល​រួម​បុណ្យ​៧​ថ្ងៃ​ សាន ស្រីឡៃ​ ល្ងាច​មិញ

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​ ស៊ិន សក្កដា

មតិយោបល់