• 2017-10-25 06:26:06
  • ស្ទីលតារា

តារា​សាច់ដុំ ជា លាងឈែ បើក​កកាយ​ពី​ការ​ហាត់​កាយ​វប្បកម្ម បាន​រាង​ស្អាត សុខភាព​ល្អ

  • 2017-10-25 06:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ប្រមាណ​ជា​៤​ឆ្នាំ​មក​ហើយ ដែល​តារា​ប្រុស ជា លាងឈែ បាន​ឆ្លៀត​ពី​ការងារ​សិល្បៈ ហើយ​ចូល​​ប្រលូក​កីឡា​កាយវប្បកម្ម ក្រោយ​​លោកយល់​ឃើញ​ថា ប្រភេទ​កីឡា​ពេញ​និយម​សម្រាប់​បុរស​​មួយ​នេះ មាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព និង​រាង​កាយ​ច្រើន។

តាម​ការ​បញ្ជាក់​របស់​តួឯក​ប្រុស​ក្នុង​រឿង “អូន​ជា​ការ​ចងចាំ​បង” បាន​ឲ្យ​​ដឹង​ថា ដើម​ឡើយ គោល​បំណង​នៃ​​ការ​ហាត់​កីឡា​បង្កើន​សាច់​ដុំ​នេះ គឺ​ដើម្បី​រាង​ស្អាត ដើម្បី​រាង​កាយ​មើល​ទៅ​សម​សួន​ជា​មនុស្ស​ប្រុស​ប៉ុណ្ណោះ ដែល​ជា​ទំនោរ​មួយ​របស់​តារា​ប្រុស​ទូទៅ មិនថា​ខ្មែរ​ ឬ​បរទេស​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​ពេល​ហាត់ លោក​កត់​សម្គាល់​ឃើញ​ថា មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​បាន​កើត​មក​ជាមួយ។

​កីឡាកាយវប្បកម្ម ហាក់​មិន​សូវ​ពេញ​និយម​ឡើយ​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក បើ​ធៀប​នឹង​ប្រភេទ​កីឡា​ផ្សេង​ៗ​ដូច​ជា បាល់​ទាត់ ឬ​ប្រដាល់​ជា​ដើម ព្រោះ​ថា ការ​រក​ចំណូល​ពី​កីឡានេះ​ មិនសូវ​​មាន​ឡើយ ហើយ​ការ​ប្រកួត​ក្នុង​ស្រុក​ ក៏​ពុំ​សូវ​មានដែរ។ បន្ថែម​ពី​លើ​នេះ ការ​ហាត់កីឡា​នេះទៀត​សោត មិន​ ​ងាយ​ស្រួល​ ត្រូវ​ហាត់​ទៀង​ទាត់ និង​មាន​របប​អាហារ​ត្រឹម​ត្រូវ​​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន។ ដូច្នេះ​ហើយ ទើប ជា លាង​ឈែ បញ្ជាក់​​ថា អ្នក​ហាត់ គឺសុទ្ធ​តែ​ជា​អ្នកស្រលាញ់​កីឡា​នេះ​ផ្ទាល់ និង​ដើម្បី​សុខភាព​រាងកាយ​ប៉ុណ្ណោះ។

ថ្មី​ៗ​នេះ កីឡាកាយ​វប្បកម្ម​កម្ពុជា ទើប​នាំ​មេដាយ ​មាស ប្រាក់ និង​សំរិទ្ធ ជូន​ជាតិ ដោយ​កីឡាករ​កាយវប្បកម្ម​កម្ពុជា​៣​រូប​ យក​បាន​ពី​ប្រទេស​ម៉ុងហ្គោលី។ ​នាម​ជា​អ្នក​ហាត់​កីឡា​​នេះ​ដូច​គ្នា តារា​ប្រុស​រូប​នេះ​រីករាយ និង​មោទនភាព ដែល​រៀម​ច្បងសម្រេច​សមិទ្ធផលដ៏​អស្ចារ្យ​​ជូន​ជាតិ​​។ បើ​ទោះ​ជាយ៉ាងណា តារាប្រុសរូបនេះ ​មិន​ដែល​គិត​ចង់​ប្រមាញ់​ជយលាភី​ណា​ពីកីឡានេះទេ ពោល​គឺ​​​ហាត់​ដើម្បី​សុខភាព​ប៉ុណ្ណោះ៕

 

អត្ថបទៈ ប៊ុនណា សភា

មតិយោបល់