- 2017-10-31 02:15:16
- ជីវិតតារា
ក្ដៅៗ! ស្នេហា Selena Gomez និងThe Weeknd ឈានដល់ផ្លូវបំបែកហើយ
- 2017-10-31 02:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ស្នេហា Selena Gomez និងThe Weeknd ឈានដល់ផ្លូវបំបែកហើយ
ចន្លោះមិនឃើញ
ទីបំផុតចំណងស្នេហារវាងតារាចម្រៀង Selena Gomez និង The Weeknd បានឈានដល់ផ្លូវបញ្ចប់ហើយក្រោយពីចំណាយពេលដ៏ផ្អែមល្ហែមជាមួយគ្នាអស់រយៈពេល ១០ ខែ។
បើតាមទស្សនាវដ្ដី The People បានឲ្យដឹងថាតារាចម្រៀង Selena Gomez និង The Weeknd បានបញ្ចប់ទំនាក់ទំនងជាមួយគ្នាកាលពីថ្ងៃទី ៣០ ខែតុលាមិ្សលមិញ។ បើតាមប្រភពជិតស្និទ្ធមួយបានឲ្យដឹងថា រឿងរ៉ាវបានកើតឡើងចុះឡើងៗហូរហែ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ប្រភពនោះបាននិយាយទៀតថា៖ "វាជារឿងលំបាកដែរ សម្រាប់លោក (The Weeknd) នៅពេលដែលមានពេលធ្វើដំណើរកម្សាន្តហើយ តែសង្សារបែរជារវល់ថតនៅទីក្រុង New York ទៅវិញ។ វាមិនងាយស្រួលសម្រាប់ពូកគេនោះទេ"។ រឿងរ៉ាវនៃការចែកផ្លូវគ្នានេះបានកើតឡើងមួយថ្ងៃក្រោយតារាចម្រៀងស្រីរូបនេះបានទៅជួបអតីតសង្សាររបស់ខ្លួនតារាចម្រៀង Justin Bieber នៅព្រះវិហារដើម្បីញ៉ាំអាហារពេលព្រឹកជាមួយគ្នា។
គូស្នេហ៍តារាល្បីមួយគូនេះ (Selena Gomez និង The Weeknd) ត្រូវគេដឹងពីទំនាក់ទំនងស្រឡាញ់គ្នានៅខែមករា នៅពេលដែលឃើញអ្នកទាំង ២ថើបគ្នានៅខាងក្រៅភោជនីយដ្ឋាន Giorgio Baldi នៅទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ទោះបីជាឥឡូវពួកគេទាំង២ បញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នាក៏ដោយ តែពួកគេនៅតែរាប់អានគ្នាដូចជាមិត្តភក្តិផ្សេងទៀតដែរ៕
ចុចអាន៖