• 2017-11-03 04:35:33
  • ស្ទីលតារា

ខ្លាំង​បាត់​ សុគន្ធ ថេរ៉ាយុ ប្ដូរ​រថយន្ត​ជិត​ ១០​គ្រឿង​ដូច​ផ្លាស់​ម៉ូដ​ខោអាវ

  • 2017-11-03 04:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាប់​តាំង​ពី​ចូល​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ​តារា​ចម្រៀង​ផលិតកម្ម​ថោន សុគន្ធ ថេរ៉ាយុ បាន​ផ្លាស់​ប្ដូរ​រថយន្ត​អស់​​៩គ្រឿង​ហើយ​​ ដោយ​១​គ្រឿង​ៗ​មាន​តម្លៃ​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ "លោក​ផ្លាស់​ប្ដូរ​រថយន្ត​ដូច​ផ្លាស់​ម៉ូដ​ខោ​អាវ​"។

​រថយន្ត​ទាំង​៩គ្រឿង​​ដែល​ សុគន្ធ ថេរ៉ាយុ ប្ដូរ​ជា​បន្ត​បន្ទាប់​រួម​មាន​៖​ ទី១ Corolla 95 ទី២​ Lexus RX 300 ទី៣ Lexus LX470 ទី៤ Camry 2009 ទី៥ Lexus RX350 ​ទី៦ ​ Lexus LX 570 ​ទី៧​ Porsche ស៊េរី​ ២០១៤ ទី៨ Lexus Rx330 និង​រថយន្ត​ទី​ ៩ ម៉ាក​ Land Cruiser 2017 តម្លៃ ១៥៨ ០០០ ម៉ឺន​ដុល្លារ​ ។

ត្បិត​ឆ្នាំ​ ២០១៧ នេះ​ សុគន្ធ ថេរ៉ាយុ បាន​ប្ដូរ​រថយន្ត​​អស់​២​គ្រឿង​ទៅ​ហើយ​ក្ដី​ តែ​សម្រាប់​រថយន្ត​ Land Cruiser 2017 នេះ​លោក​មិន​ទាន់​មាន​គម្រោង​ប្ដូរ​ទៀត​ឡើយ​ ព្រោះ​រថយន្ត​មួយ​នេះ​ ​ជា​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​៕

Porsche ស៊េរី​ ២០១៤ តម្លៃ ៩ ម៉ឺន​ដុល្លារ​អាមេរិក​(​ប្ដូរ​កាល​ពី​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៧)
Lexus Rx330 តម្លៃ​ជាង​ ៣ ម៉ឺន​ដុល្លារ​អាមេរិក​(​ប្ដូរ​កាល​​ពី​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ២០១៧)
Land Cruiser 2017 តម្លៃ ១៥៨ ០០០ ម៉ឺន​ដុល្លារ​​អាមេរិក​(ប្ដូរ​កាល​ពី​ថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧)

ចុចអាន៖រឿង​រ៉ាវ​ពាក់​ព័ន្ធ សុគន្ធ ថេរ៉ាយុ

ចុចអាន៖មិន​ធម្មតា​តារា​ចម្រៀង​​​​​​ល្បី​​ៗ​អង្រួន​ឆាក​​​តន្ត្រី​នៅ​​រាត្រី​​ថ្ងៃ​ទី​១​បុណ្យ​អុំទូក​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់