• 2017-11-05 04:06:51
  • ស្ទីលតារា

៧​សន្លឹក​​​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្មាន​ចិត្ត​ PEYPEY DY លែង​ត្រូវ​

  • 2017-11-05 04:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​កន្លង​មក​ PEYPEY DY ធ្លាប់​បង្ហាញ​​មុខ​នារី​ម្នាក់​ថា​ជា​​សង្សារ​របស់​ខ្លួន​ក្ដី​ តែ​អ្នក​គាំ​ទ្រ​​​មួយ​ចំនួន​មិន​​បាន​ជឿ​តាម​ការ​អះ​អាង​របស់​លោក​​នោះ​ទេ​ ដោយ​​អ្នក​ខ្លះ​គិត​ថា​​ភាព​ផ្អែម​ល្ហែម​រវាង​លោក និង​ស្រី​ស្អាត​ម្នាក់​ហ្នឹង​​គ្រាន់​តែ​ជា​ការ​សម្ដែង​ឆាក​ល្ខោន​​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ថ្មី​ៗ​នេះ​​​​ PEYPEY DY បែរ​ជា​ធ្វើ​ឲ្យ​មហា​ជន​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​លើ​រូប​លោក​ម្ដង​ទៀត​បន្ទាប់​ពី​​បង្ហាញ​ រូប​ថត​ក្នុង​ដំណើរ​កម្សាន្ត​​ជាមួយ​​​គូ​ស្នេហ៍​រួម​ទាំង​មិត្តភ័ក្ដិ​៣​ គូ​ទៀត​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន​​​​​​ ដោយ​​បាន​លើក​ជា​សំនួរ​សួរ​ថា​៖​​ "ស្នេហា​៤​គូ​នេះ​ចាំ​មើល​អ្នក​ណា​​ ចូល​រោង​ការ​មុន​គេ​? តោះ​សាក​ទាយ​លែង​មើល​គូ​ទី​ ១ ទី ២ ទី ៣ ឬ ទី៤? "។

ក្រោយ​ពី​បាន​ឃើញ​ការ​បង្ហោះ​របស់​ PEYPEY DY ដូច្នេះ​ហើយ​​មតិ​​អ្នក​គាំ​ទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា៖​" រឹត​តែ​មិន​យល់​ហើយ តើ​​ពិត​អត់​គាត់​ស្រឡាញ់​គ្នា​អាច​ឈាន​ដល់​ថ្ងៃ​រៀប​ការ​ ពី​មុន​ដូច​មិន​សូវ​ជឿ​ទេ​ តែ​ពេល​គាត់​បង្ហាញ​ភាព​ផ្អែម​ក្នុង​ដំណើរ​​កម្សាន្ត​ច្រើន​ពេក​អ៊ីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្មាន​ចិត្ត​ពួក​គាត់​លែង​ត្រូវ​ហើយ​ ពី​មុន​គិត​ថា​ឆាក​ល្ខោន​"។

ទាក់​ទង​ការ​លើក​ឡើង​ខាង​លើ​នេះ​ដែរ​​សាមី​ខ្លួន​ PEYPEY DY មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​ ទូរស័ព្ទ​ហៅ​ចូល​តែ​ តែ​មិន​មាន​អ្នក​ទទួល​។ ប៉ុន្តែ​កន្លង​មក​ PEYPEY DY ធ្លាប់​ប្រាប់​ Sabay ថា​អំឡុង​ពេល​នេះ​លោក​កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​​​ មុន​ឈាន​​ចូល​ដល់​ថ្ងៃ​រៀប​ការ​។

PEYPEY DY និង​គូស្នេហ៍​បាន​​ស្គាល់​គ្នា​រយៈ​ពេល​២​ ឆ្នាំ​មក​ហើយ​មុន​​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ ហើយ​គូស្នេហ៍​របស់​លោក​មាន​ឈ្មោះ ដា ​ជា​កូន​អ្នក​ភ្នំពេញ​ ធ្វើ​ការ​ផ្នែក​គណនេយ្យ​ នៅ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​

មតិយោបល់