• 2017-11-13 05:16:32
  • ជីវិតតារា

បុរសដែល​បង​ថ្លៃ នាយ ព្រែក​ ធ្វើ​​រឿង​ដ៏​ផ្អែម​ល្ហែម​ដាក់​ថ្ងៃ​ខួប​កំណើត ជានរណា?​​

  • 2017-11-13 05:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​បង​ថ្លៃ​ នាយ ព្រែក គឺ​កញ្ញា​ ជា សុជាតា បាន​ទៅ​ Surprise ​ខួប​កំណើត​ឲ្យ​បុរស​ម្នាក់​​ដល់​បន្ទប់​គេង​ទាំង​កណ្ដាល​អាធ្រាត្រ​​ ធ្វើ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ជាមួយ​រូប​ភាព​ផ្អែម​ល្ហែម​។

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ​ដែរ​​កញ្ញា ជា សុជាតា បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ខ្លួន​ខំ​លះ​បង់​ពេល​វេលា​ទាំង​យប់​អាធ្រាត្រ​ទៅ​  Surprise ខួប​កំណើត​​ដល់​បន្ទប់​គេង​នោះ​គឺ​ជា​ គូស្នេហ៍​របស់​នាង​ ហើយ​ក្នុង​ពេល​នេះ​កំពុង​តែ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​ឈាន​ចូល​ដល់​ថ្ងៃ​រៀប​ការ​។

កញ្ញា​ថា ទំនាក់​ទំនង​​ខ្លួន​ជាមួយ​គូ​ស្នេហ៍​មាន​រយៈ​ពេល​យូរ​ឆ្នាំ​​ដែរ​ហើយ​ គ្រាន់​តែ​កន្លង​មក​មិន​ចង់​បង្ហាញ​ជា​សាធារណៈ។ ចំណែក​ឯ​ការ​ងារ​ និង​តួនាទី​​គូ​ស្នេហ៍​វិញ​នាង​ថា៖" គាត់​គឺ​ជា​អ្នក​រក​ស៊ី​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ​បង​ មិន​មែន​ជា​អ្នក​ជំនួញ​​ធំ​ ឬ​អ្នក​ធ្វើ​ការ​មាន​តួ​នាទី​នៅ​ក្នុង​សង្គម​ឡើយ​"។

គូស្នេហ៍​បង​ថ្លៃ​នាយ​ ព្រែក មាន​ឈ្មោះ​ បូរី ជា​កូន​អ្នក​ភ្នំពេញ។ ស្នេហា​អ្នក​ទាំង​ពីរ​កើត​ឡើង​ដោយ​សារ​ចិត្ត​ និង​ចិត្ត​ មិន​បាន​គិត​ទៅ​លើ​​ទ្រព្យ​ធន​ ឋានៈ​បុណ្យស័ក្ដិ​អ្វី​ឡើយ​។ នេះ​បើ​តាម​​សាមី​ខ្លួន​ខាង​ស្រី​បាន​អះ​អាង​៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី