- 2017-11-13 09:07:11
- ជីវិតតារា
បង្ហាញមុខ អនាគតស្វាមី ហង្ស ម៉ារ៉ានី
- 2017-11-13 09:07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខ អនាគតស្វាមី ហង្ស ម៉ារ៉ានី
ចន្លោះមិនឃើញ
កញ្ញា ហង្ស ម៉ារ៉ានី ត្រូវបានគេដឹងថា កំពុងមានទំនាក់ទំនងមួយបុរសម្នាក់មានវ័យខ្ទង់៣០ឆ្នាំស្ដើង ដោយមួយរយៈចុងក្រោយនេះ អ្នកទាំងពីរទៅណាមកណាតែងតែបណ្ដើរគ្នាមិនដាច់ឡើយ។ តើបុរសម្នាក់នោះជានរណា?
ក្នុងជំនួបជាមួយ Sabay ដំបូងឡើយ កញ្ញា ហង្ស ម៉ារ៉ានី ហាក់ដូចជារួញរាក្នុងការផ្ដល់ចម្លើយ ប៉ុន្តែបន្ទាប់ពីក្រុមការងារជជីកសួរខ្លាំង ស្រីស្អាតរូបនេះក៏ព្រមសារភាព។ នាងប្រាប់ថា អ្នកទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ ប៉ុន្តែចាប់ផ្ដើមស្រលាញ់គ្នាជាង១ឆ្នាំនេះប៉ុណ្ណោះ។
តារាស្រីដែលល្បីខាង Live video លក់ផ្លែឈើ និងផលិតផលរូបនេះបានបន្តឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ ភូ កែវសម្បត្តិ មានវ័យ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ "គាត់អ្នកខេត្ត មិនមែនអ្នកភ្នំពេញទេ ជាមនុស្សសាមញ្ញ ធ្វើនៅក្រុមហ៊ុនមួយ ខ្ញុំស្គាល់គ្នាបាន២ឆ្នាំជាងហ្នឹង មិនដឹងម៉េចម៉ាទេបងអើយ" ម៉ារ៉ានី ថ្លែងលាយនឹងសំណើច។
មូលហេតុដែលនាំតារាស្រីដែលជាមន្ត្រីប៉ូលិសរូបនេះ សម្រេចចិត្តជ្រើសរើសយកលោក ភូ កែវសម្បត្តិ ជាគូអនាគត ត្រូវបាននាងបញ្ជាក់ប្រាប់ថា ក៏ព្រោះតែបុរសម្នាក់នោះជាមនុស្សសាមញ្ញ មានទឹកចិត្តល្អ ចេះជួយអ្នកក្រីក្រដូចនាង ជាងនេះទៅទៀតរបស់ម្នាក់នោះតែងយកអាសានាង មិនចេះរអ៊ូរទាំ និយាយរួមទឹកចិត្តអាចរស់នៅជាមួយគ្នាបានទៅថ្ងៃអនាគត។
ទន្ទឹមគ្នានោះដែរ ម៉ារ៉ានី ប្រាប់ថា ចាស់ទុំទាំងសងខាងក៏ពេញចិត្ត មិនបានរារាំងស្នេហាអ្នកទាំង២ឡើយ។
អ្នកទាំង២ មិនទាន់មានគម្រោងចូលរោងជ័យនៅឡើយទេ ដោយនាងប្រាប់ថា ចង់រកស៊ីឲ្យសល់ទ្រព្យសិន ។ បច្ចុប្បន្នពួកគេកំពុងតែរកស៊ីជាមួយគ្នា តាំងពីចាប់ផ្ដើមដាក់ចិត្តស្រលាញ់គ្នាមកម្ល៉េះ។
ទោះបីជាបន្តនៅច្រើនឆ្នាំក្ដី ម៉ារីនី មិនបារម្ភពីចំណងស្នេហ៍របស់នាង ខ្លាចថ្ងៃក្រោយប្រេះឆាឡើយ ដោយនាងគិតយ៉ាងខ្លីថា បើគូពិតមែន ច្បាស់ជាមិនព្រាត់ឡើយ។
ក្រោយពីរៀបការរួច តារាស្រីរូបនេះ បញ្ជាក់ប្រាប់ថា នៅតែបន្តការងារសិល្បៈ និងការងារសប្បុរសធម៌ដែលធ្លាប់ធ្វើកន្លងមកដដែល ត្បិតអីការងារទាំង២នេះ ជាចំណង់ចំណូលចិត្តរបស់នាង ហើយក៏ជាចំណែកមួយធ្វើឲ្យមហាជនស្គាល់នាង ងាយស្រួលក្នុងការរកស៊ីផងដែរ៕