• 2017-11-13 10:25:00
  • ជីវិតតារា

ស្នេហា​តារា​ចម្រៀង​ BoA និង​តារា​សម្ដែង​ Joo Won ដល់​ផ្លូវ​បំបែក?

  • 2017-11-13 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​មួយ​បាន​ល្បី​សុសសាយ​ភ្លាមៗ​ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវបែកបាក់​រវាង​តារាស្រីប្រុសល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​កូរ៉េ BoA និង​ Joo Won បាន​បែក​គ្នា​ក្រោយ​ទាក់ទង​គ្នា​អស់​រយៈ​ពេល ១​ឆ្នាំ។

ផលិត​កម្ម​របស់​អ្នក​ទាំង​ពីរ​មិន​ទាន់​ទទួល​ស្គាល់​ការ​បែក​បាក់​គ្នា​នេះ​ទេ​ ប៉ុន្តែ​បាន​ចេញ​ការ​បក​ស្រាយ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាមដែល​ល្បី​ខ្ចរខ្ចាយ​នេះ​ទេ។

ក្នុង​នោះ​ដែរ​ផលិត​កម្ម​ SM បាន​និយាយ​ថា៖ "ពួក​យើង​កំពុង​តែ​ស្វែង​រក​សេចក្ដី​លម្អិត​ពាក់​ព័ន្ធ​បញ្ហា​នេះ​ ព្រម​ទាំង​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ការ​បញ្ចប់​ទំនាក់​ទំនង​របស់​ពួក​គេ​ពិត​ឬ​ក៏​អត់”។

ដោយឡែក​ខាង​ផលិតកម្ម​ Huayi Brothers វិញ​ក៏​បាន​លើក​ឡើង​ដែរ​ថា៖ “ពេល​នេះ​យើង​​កំពុង​ទាក់​ទង​សួរ​​បញ្ជាក់​ពី​រឿង​នេះ​ជាមួយ​សាមី​ខ្លួន​ Joo Won”។

Joo Won កំពុង​ក្នុង​ជួរ​យោធា

យ៉ាងណា​មិញ​រម្លឹក​ដែរ​​ថា តារា​ចម្រៀង ​BoA និង​តារា​សម្ដែង​ Joo Won បាន​​ប្រកាស​ទំនាក់​ទំនង​របស់​ពួក​គេ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ឆ្នាំ ២០១៧។ បច្ចុប្បន្ន​ តារា​ប្រុស​រូប​នេះ​ កំពុង​ជាប់​បំពេញ​កាតព្វកិច្ច​ក្នុង​ជួរ​យោធា​ ស្រប​ពេល​ BoA ក៏​មមាញឹក​នឹង​ការងារ​សិល្បៈ​ដែរ៕

ចុចអាន៖

ប្រភព៖ Koreaboo ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី