- 2017-11-15 09:55:00
- ភាពយន្ត
ភ្ញាក់ផ្អើល! តួក្នុងរឿងក្បាច់គុនរបស់ Jack Ma មិនយកកម្រៃពីរឿងទាំងអស់
- 2017-11-15 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! តួក្នុងរឿងក្បាច់គុនរបស់ Jack Ma មិនយកកម្រៃពីរឿងទាំងអស់
ចន្លោះមិនឃើញ
ភាពយន្តខ្នាតខ្លីដែលជាស្នាដៃដឹកនាំរបស់តារាសម្ដែង Jet Li មានចំណងជើងថា "Gong Shou Dao" បានទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនមិនធម្មតា ដោយសារតែមានវត្តមានតារាសម្ដែងល្បីៗជាច្រើនបានចូលរួម។
ជាក់ស្ដែង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាតារាសម្ដែងទាំងអស់ មិនទទួលប្រាក់កម្រៃពីរឿងនេះទេ។ បើតាមសម្ដីរបស់អ្នកដឹកនាំរឿងនេះលោកJet Li បាននិយាយថា៖ “គ្រប់គ្នាបានស្ម័គ្រចិត្តចូលរួមសម្ដែងនៅក្នុងរឿងនេះដោយមិនទទួលកម្រៃអ្វីទាំងអស់ ព្រោះពូកយើងចង់ផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសចិន។”
លោកបានបន្ថែមទៀតថា៖ “ ខ្ញុំបានប្រាប់តួអង្គសម្ដែងក្នុងរឿងនេះទាំងអស់ថា ហេតុផលដែលខ្ញុំផលិតរឿងនេះឡើង គឺដើម្បីរម្លឹកដល់គ្រូក្បាច់គុន Wushu, Taiji និងKung Fu”។
គួររម្លឹកដែរថា រឿងភាគខ្លីដែលមានរយៈពេលត្រឹមតែ២២នាទីនេះ ចូលរួមសម្ដែងដោយមហាសេដ្ឋីចិន Jack Ma ដែលដើរតួជាគ្រូក្បាច់គុនTaiji និងត្រូវប្រកួតគ្នាជាមួយតារាសម្ដែងល្បីៗជាច្រើនរូបទៀតដូចជាលោក Donnie Yen, Wu Jing, Tony Jaa, Jacky Heung, Asashoryu Akinori, Zou Shiming, Natasha Liu និងតារាសម្ដែង និងជាអ្នកដឹកនាំរឿងនេះផ្ទាល់ Jet Li ផងដែរ៕
ចុចអាន៖