• 2017-11-23 07:22:39
  • ជីវិតតារា

នៅ សុនី​តា​ បោះចោលឱកាស​ព្រោះ​បញ្ហា​សុខ​ភាព

  • 2017-11-23 07:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ខ្វះ​ជាតិ​ស្ករ ​កំពុង​កើត​មាន​ឡើង​ចំពោះ​តារា​សម្ដែង​រូប​ស្រស់​ កញ្ញានៅ​ សូ​នីតា​។ ព្រោះ​តែ​បញ្ហា​សុខ​ភាព​នេះ​ធ្វើឲ្យ​​មហាជន​មិន​សូវ​បាន​ទស្សនា​ទេព​កោសល្យ​សម្ដែង​ ទាំង​កាយវិការ​ និង​ទឹក​មុខ​ដ៏​ស្រទន់​របស់​កញ្ញា​​​ឡើយ។​

តារា​សម្ដែង​​ស្រស់​សោភា​ នៅ ​​សូនី​តា ​ប្រាប់​ Sa​bay ​ថា​ នាង​មិន​រើស​អើង​ការ​ងារ​ទេ ​តែ​នាង​ខ្លាច​បំពេញការងារ​មិន​បាន​ល្អ​ ​ហើយ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ទាំងកញ្ញា​ និងក្រុម​ហ៊ុន​ ព្រោះ​ជា​ញឹក​ជាប់​នាង​តែង​តែ​អស់​កម្លាំង​​ ងងឹត​មុខ​ក្អួត ​នៅ​ពេល​ហត់​នឿយ​។ នាង​មិន​ហ៊ាន​ចុះ​កុង​ត្រា​ថត​ខ្សែ​ភាព​យន្ត​ភាគ​ណា​ដែល​មាន​ទៅ​ដល់​ ៤៥ ទៅ​៥០ភាគនោះទេ ។

​ នៅ សូនី​តា ថា «បញ្ហា ទី​១ខ្ញុំ មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ ពេល​ខ្ញុំ​សម្ដែង​ច្រើន ​ធ្វើ​ឲ្យ​ខ្ញុំ​ងងឹត​មុខ ក្អួត អញ្ចឹង​ទៅ​ខ្ញុំ​​ហ៊ាន​ទទួល​រឿង​ភាគ​ខ្លី​ដែល​មាន​ត្រឹម​៣០ ទៅ​៣៥​ភាគ​ខ្ញុំ​ថត​បាន​តែ​បើ​ច្រើន​ដល់​៤៥​ទៅ​៥០​ភាគ​ខ្ញុំ​មិន​ហ៊ាន​ទេ​​​! ព្រោះ​វា​ត្រូវ​ចំ​ណាយ​ពេល​យូរ​។​ ​​​​ពេល​ខ្ញុំ​មាន​បញ្ហា​ទៅ ខាតពេល​វេលា​​ក្រុម​​ផលិតករ ។ ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ស្ដាយ​ការងារ​ខ្ញុំ​បោះ​បង់​ការងារ​ច្រើន​ណាស់​ តែ​ធ្វើ​យ៉ាង​ម៉េច​បើ​សុខភាព​យើង​មិនសូវ​ល្អ​»។

កញ្ញា​នៅ​សូ​នី​តា​ បញ្ជាក់​ថា ជា​រៀង​រាល់​ព្រឹក​ នាង​ត្រូវ​ញ៉ាំ​កាល់ស្យ៉ូម ព្យាយាម​គេង ​​និង​ញ៉ាំឲ្យ​បាន​គ្រប់​គ្រាន់ និង​មិន​ធ្វើ​ការ​ឲ្យ​ហួស​កម្លាំង ​ព្រោះ​ដើម្បីឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​។ ​​​​ តារា​ស្រីរូប​នេះ​ទើប​តែ​ត្រលប់​មក​ពី​សម្តែង​នៅប្រទេសអូស្ត្រាលីថ្មីៗ​នេះ។ បច្ចុប្បន្ន​ការងារ​ដែល​នាង​មាន​ គឺ​ថត​ចម្រៀង​​កាយ​វិការ​ជា​ដើម​៕ ​​​​​​​​​ ​​​​​​

អត្ថបទៈ ស្រីអូន

មតិយោបល់