• 2017-11-29 07:55:30
  • ជីវិតតារា

មិន​ខ្វល់​នឹង​ពាក្យ​ពេប​ជ្រាយ ស្រី​អ៊ីត ​រឹត​តែ​ជំរុញ​កូន​ស្រីឲ្យ​ប្រលូក​ក្នុង​សិល្បៈ

  • 2017-11-29 07:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ធ្លាប់​រង​ពាក្យ​ ព្រោះ​តែ​លេង​សិល្បៈ​ទើប​បែក​បាក់​គ្រួសារ​ក៏​ដោយ ​ក៏​អ្នកនាង​អ៊ីត នៅ​តែ​ឲ្យ​កូន​ស្រី​ខ្លួន​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ដែរ​។ អ្នក​នាង​ថា អ្នក​ក្រៅ​រង្វង់​សិល្បៈ​ក៏​មាន​អ្នក​​បែកបាក់​គ្នាដែរ ម្យ៉ាង​គ្រួសារ​ខ្លួនជា​អ្នក​សិល្បៈ​ស្រាប់។

ង៉ា​ ស្រី​ណាន ជា​កូន​ស្រី​តែ​ម្នាក់​គត់​របស់​អ្នកនាង​អ៊ីត​ ។​ នាង​តូច​នេះ​សម្បុរ​ស្រអែម​ស្រស់ ​មាន​ទម្រង់​បែប​ខ្មែរ ស្រស់​ស្អាតគួរឲ្យ​ស្រលាញ់​ ឆ្នាំនេះមាន​អា​យុ​១៣​ឆ្នាំ ​នាង​ក៏​មាន​ចំណង់​ចំណូល​ចិត្ត​ខាងសិល្បៈ​ខ្លាំងដែរ។

អ្នកនាង អ៊ីត និងកូនស្រី

​មានគ្រួសារ​២​ជំនាន់​ហើយ​ជា​អ្នក​សិល្បៈ​ ធ្លាក់​មក​ដល់​ជំនាន់​ ៣ នេះ ​គឺ​អ្នក​នាង​អ៊ីត​ថា​ នាង​មិន​មាន​​ជំទាស់​កូន​ស្រី​ខ្លួន​ក្នុង​ការ​ប្រលូក​ក្នុង​សិល្បៈ​​ទេ។​ តារា​កំប្លែង​មក​ពី​ខេត្ត​កំពង់​ស្ពឺ​បាន​ប្រាប់ Sabay ​ថា តាំង​ពី​អាយុ ៨ ឬ៩ឆ្នាំ ​កូន​ស្រី​របស់​នាង​​ស្រលាញ់​ខាង​សិល្បៈ​រាំ ​កំប្លែង​ និង​ការ​ច្រៀង​ខ្លាំង។

មាន​សែ​ស្រឡាយ​ជា​អ្នក​សិល្បៈ​ស្រាប់ ​អ្នក​នាង​អ៊ីត​បញ្ជាប់​ថា ​គ្រួសារ​មិន​មាន​អ្នក​ហាម​ឃាត់​ចំពោះ​ការ​ចូល​សិល្បៈ​របស់​កូន​ខ្លួនទេ​ គឺ​មានតែ​ខិត​ខំ​បង្ហាត់​ថែម​។ អ្នកនាង​អ៊ីតបញ្ជាក់​ថា ​កន្លង​មក​កូន​ស្រី​នាង​តែងតែ​ដើរ​ច្រៀង​តាមវង់ភ្លេង​ អ​ក​កេស ហើយ​ក៏​ធ្លាប់​ចូលរួមក្នុង​កម្មវិធី​មរត​សំនៀង​ដែរ។ ស្រី​អ៊ីតបន្តថា «ខ្ ញុំ​ឪពុក​ម្តាយ​ខ្ញុំស្រលាញ់សិល្បៈ​ ហើយ​កូន​ស្រី​ខ្ញុំ​ក៏​​ដូចគ្នា​ គាត់​ចូល​ចិត្ត​ច្រៀង ​និង​រាំ ក្រុម​គ្រួសារ​ខ្ញុំ​មិន​ហាម​ឃាត់​នោះ​ទេ​ ។​ សម្រាប់ខ្ញុំ​ចង់​ឲ្យ​កូន​ចូល​ទាំង​អស់​ ចម្រៀង​ សម្ដែង​ កំប្លែង​ រាំ​ជា​ដើម»។

គ្រួសារ អ្នកនាង អ៊ីត​សុទ្ធ​សឹង​ជាអ្នកសិល្បៈ ពោលគឺម្តាយ​ និង​ឪពុក​ជា​អ្នក​ល្ខោន​បាសាក់​និង​ភ្លេង​ការ​ប្រពៃណី​ ចំណែក​ឯ​នាយ​ក្រូច និង​អ្នកនាង​អ៊ីត​​ក៏​បន្តវេន​ជា​អ្នក​សិល្បៈ​ទៀត ។ តែ​មិន​បញ្ឈប់​ត្រឹម​នេះ​ឯណា មកជំនាន់​ចៅ​ ក៏​មាន​នាយ​ចឺម និង ង៉ា ស្រី​ណាន​ ក៏​ចូល​ចិត្ត​​បន្ត​ទៀត៕​​​​​​​​​​​​

អត្ថបទៈ ស្រីអូន

មតិយោបល់